ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកកើតជំងឺអុតស្វាម្នាក់ថែមទៀត នៅខណ្ឌមានជ័យ ដែលជាករណីទី១២

    BY Khmernote Media February 15, 2024
    ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកកើតជំងឺអុតស្វាម្នាក់ថែមទៀត នៅខណ្ឌមានជ័យ ដែលជាករណីទី១២

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអុតស្វាម្នាក់ថែមទៀត នៅរាជធានីភ្នំពេញ ដែលជាករណីទី១២។

    ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណី ជំងឺអឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលមានទីលំនៅនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអ៊ឹមផកដែលបានរកឃើញសរុបមានចំនួន ១២ករណី។

    ក្រសួងសុខាភិបាលក៏សូមជម្រាបថា និន្នាការនៃការចម្លងជំងឺអ៊ឹមផក នៅព្រះរាជាណាចក្រកម្ពុជា មានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការសុខភាព ពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអ៊ឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអ៊ឹមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦ នាក់ នៅលើពិភពលោក។ ដោយសង្កេតឃើញករណីជំងឺអឹមផក ត្រូវបានរកឃើញជាបន្តបន្ទាប់នៅ ព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ក្រសួងសុខាភិបាល នឹងជូនបច្ចុប្បន្នភាពអំពីស្ថានភាពជំងឺអ៊ឹមផក រៀងរាល់សប្តាហ៍ ឬតាមស្ថានភាពតម្រូវ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា យកចិត្តទុកដាក់ប្រុង ប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអ៊ឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay