ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រញ្ជួយដីទៀតហើយ! មកទល់ពេលនេះមនុស្ស ៥៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍រអិលបាក់ដី និងទឹកជំនន់ នៅលើកោះ Lombok ឥណ្ឌូណេស៊ី

    BY autoadmin March 18, 2019
    រញ្ជួយដីទៀតហើយ! មកទល់ពេលនេះមនុស្ស ៥៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍រអិលបាក់ដី និងទឹកជំនន់ នៅលើកោះ Lombok ឥណ្ឌូណេស៊ី

    មនុស្ស ២នាក់ បន្ថែមទៀតបានស្លាប់ដោយការបាក់ដីនៅលើកោះ Lombok ដែលជាកោះកម្សាន្តមួយរបស់ប្រទេសឥណ្ឌូណេស៊ី ខណៈអ្នកទេសចររាប់សិបនាក់ត្រូវបានគេជម្លៀសចេញពីតំបន់ទឹកជ្រោះនោះភ្លាមៗ។ ក្រុមមន្ត្រីបាននិយាយថា ការរញ្ជួយដីកម្រិតបង្គួរមួយនេះបានបង្កឱ្យមានការបាក់ដី និងបានវាយប្រហារដល់តំបន់ទឹកធ្លាក់ដ៏ល្បីរបស់ប្រទេស ខណៈផ្ទះប្រជាជនរាប់រយខ្នងត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិមួយនេះ។ ការស្ទង់ភូមិសាស្ត្ររបស់អាមេរិក (US Geological Survey) ក៏បានឱ្យដឹងដែរថា រញ្ជួយដីមានទំហំ 5.5រិចទ័រ និងវាយប្រហារពីជម្រៅ ២៣គីឡូម៉ែត្រ។

    រញ្ជួយដីត្រូវបានគេឱ្យដឹងថា បានវាយប្រហារពេញទូទាំងកោះ ចំណែកប្រជាជនឥណ្ឌូណេស៊ីវិញពួកគេទទួលរងសម្ពាធយ៉ាងខ្លាំង ដោយសារវាជាទីតាំងដដែលនៃគ្រោះរញ្ជួយដីកាលពីខែសីហា ដែលសម្លាប់មនុស្ស ៣០០នាក់ និងបំផ្លាញផ្ទះរាប់ពាន់ខ្នង។ រហូតមកដល់ពេលនេះមនុស្ស ៥៨នាក់ បានស្លាប់នៅក្នុងការរអិលបាក់ដី និងទឹកជំនន់នៅតំបន់នោះ ហើយមនុស្សរាប់ពាន់នាក់បានបាត់បង់ផ្ទះសំបែង។

    កោះ Lombok រងការវាយប្រហារដោយការរញ្ជួយដីជាច្រើនដងកាលពីរដូវក្តៅឆ្នាំមុន ដោយបានសម្លាប់មនុស្សសរុបជាង ៥០០នាក់ និងធ្វើឱ្យប្រជាជនជាង ១៥០,០០០នាក់ គ្មានផ្ទះសម្បែង។ ហើយកាលពីខែកញ្ញាឆ្នាំមុន ប្រទេសនេះក៏ត្រូវបានវាយប្រហារដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅក្រុង Palu លើកោះ Sulawesi ដែលបានសម្លាប់មនុស្សប្រហែល ២,២០០នាក់ ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ news

    Share This Post: