មជ្ឈមណ្ឌលកម្សាន្តកុមារ Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន CIA First International School នាពេលថ្មីៗនេះ
- BY
- Nisaiy KN
- February 18, 2024
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល និង មជ្ឈមណ្ឌលកម្សាន្ត Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន CIA First International School ដែលសុទ្ធសឹងតែជាស្ថាប័នអប់រំដែលមានគុណភាព និងប្រព័ន្ធអប់រំល្អនៅ ប្រទេសកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការ យោគយល់នេះធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមវត្តមាន លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងមជ្ឈមណ្ឌលកម្សាន្ត Doozii, និងលោក Michael Wild, នាយកប្រតិបត្តិនៃសាលា CIA First International School សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ព្រមអ្នកតំណាងក្រុមហ៊ុនទាំង២ជាច្រើនរូប។





លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា លោកជំទាវពិតជាមានកិត្តិយសណាស់ក្នុងកម្មពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង Doozii, Super Doozii Kids Playground និងសាលា CIA First International School នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ថ្ងៃនេះ។ ដូចដែលបានដឹងថាសាលាអន្តរជាតិ CIA First International School មានភាពល្បីល្បាញដោយសារស្តង់ដារ អប់រំ នៅ កម្ពុជា ដែល ផ្តល់ និងជំរុញការអភិវឌ្ឍន៍ធនធានមនុស្សអោយមានភាពឈ្លាសវៃ។ ទន្ទឹមនឹងនេះ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដែលមានគោលបំណងផ្តល់ជូននូវបទពិសោធន៍ថ្មី ជំរុញដល់ភាពច្នៃប្រឌិត ការអប់រំស្របតាមបច្ចេកវិទ្យាទំនើប និងបង្កើនប្រសិទ្ធភាពសម្រាប់សិស្សានុសិស្សវ័យក្មេងរបស់យើង។





គួរបញ្ជាក់ផងដែរថា Doozii និង Super Doozii Kids Playgrounds ត្រូវ បាន រចនា ឡើង ដោយ គិតគូរ ដើម្បី បំពេញ តម្រូវ ការ ក្នុង ការ អភិវឌ្ឍ របស់ កុមារ ត្រូវបានរៀបចំឡើងដោយមានចក្ខុវិស័យជំរុញដល់ភាពច្នៃប្រឌិត ការអប់រំស្របតាមបច្ចេកវិទ្យាទំនើប ដែលគិតគូរជាចំបងលើសុវត្ថិភាពកុមារ។ ដោយហេតុនេះហើយ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានវិនិយោគដើមទុនជាច្រើនដើម្បីអោយ Doozii ក្លាយជាមណ្ឌលកម្សាន្តកុមារធំជាងគេ ដំបូងបង្អស់ ដើម្បីផ្តល់ជូនកុមារកម្ពុជានូវបទពិសោធកម្សាន្តនិងការអប់រំយ៉ាងសម្បូរបែបតាមរយៈឧបករណ៍កម្សាន្តទំនើបៗនៅតាមតំបន់នានាដូចជា Creativity Zone, Passion Zone and Courage Zone ដែលមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងផ្តល់ចំណេះដឹង បណ្តុះបញ្ញាស្មារតី ភាពច្នៃប្រឌិត និងភាពក្លាហាន ជាពិសេសពង្រឹងលំហាត់ប្រាណដល់កុមារ។ ។ តាមរយះការជឿទុកចិត្ត និងគាំទ្ររបស់មាតា បិតា កុមារ កន្លងមក មជ្ឈមណ្ឌលកម្សាន្តកុមារ នេះ បានអភិវឌ្ឍន៍ខ្លួនជា ២ ទីតាំង គឺ Doozii នៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល និង Super Doozii នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ការពង្រីកខ្លួនរបស់ មជ្ឈមណ្ឌលកម្សាន្តកុមារ Doozii ទៅកាន់ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺឆ្លើយតបទៅនឹងការគាំទ្ររបស់មាតា បិតា និងដើម្បីផ្គត់ផ្គង់ទៅលើតម្រូវការកំសាន្តបែបទំនើប ទាន់សម័យ និងមានសុវត្ថិភាពដល់កុមារ៕



- Share This Post:






