ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ កោះហៅបុរសម្នាក់ ចូលខ្លួនបំភ្លឺជុំវិញការបង្ហោះព័ត៌មានមិនពិត យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា

    BY Khmernote Media February 21, 2024
    ស្នងការរាជធានីភ្នំពេញ កោះហៅបុរសម្នាក់ ចូលខ្លួនបំភ្លឺជុំវិញការបង្ហោះព័ត៌មានមិនពិត យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ គុណ ឪពុកម្តាយ ដែលមានឈ្មោះ ស្វាយ ផល្លា មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិជ្រែ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានខ្លឹមសារថា៖

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតាមចាប់អ្នកដែលប្រើហិង្សា លើកុមារនៅក្នុងសាលារៀន ដើម្បីធ្វើកិច្ចសន្យាទទួលកំហុស និងសុំទោសជាសាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការផុសព័ត៌មានគ្មានប្រភពច្បាស់លាស់ បំពុលសង្គម។

    ជាមួយគ្នានេះសមត្ថកិច្ចក៏បានឲ្យធ្វើកិច្ចសន្យា និងអប់រំណែនាំឱ្យបញ្ឈប់ការផុសព័ត៌មានមិនពិតនេះតទៀត៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay