សម្តេចតេជោ ហ៊ុន សែន បានជួបសួរសុខទុក្ខបងធម៌របស់សម្តេច គឺឯកឧត្តម ថាក់ ស៊ីន ដល់ផ្ទះនៅទីក្រុងបាងកក
- February 21, 2024
បាងកក៖ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជួបសួរសុខទុក្ខបងធម៌របស់សម្តេច គឺឯកឧត្តមថាក់ ស៊ីន ដល់ផ្ទះនៅទីក្រុងបាងកក ប្រទេសថៃ។

តាមរយៈការបង្ហោះខ្លឹមសាររបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តមថាក់ ស៊ីនទោះបីមានជំងឺក៏បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់អ៊ុង អ៊ីង កូនស្រីពៅ និងជាប្រធានគណបក្ស ភឿ ថៃផងដែរ។ ដើម្បីពង្រឹងចំណងមិត្តភាពខ្ញុំបានអញ្ជើញអ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ ទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខ។»
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «អតីតនាយករដ្ឋមន្ត្រី ២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេតែបានរំលឹកអនុស្សារីយ៍ រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុស និងក្មួយស្រីដែលបានទទួលខ្ញុំនៅថ្ងៃនេះ៕»




ប្រភព៖ Samdech Hun Sen of Cambodia
- Share This Post:






