ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងលុបបំបាត់រថយន្តក្រុងដែលគ្មានម៉ាស៊ីនត្រជាក់ឱ្យអស់ត្រឹមឆ្នាំ ២០២២

    BY autoadmin March 18, 2019
    ថៃនឹងលុបបំបាត់រថយន្តក្រុងដែលគ្មានម៉ាស៊ីនត្រជាក់ឱ្យអស់ត្រឹមឆ្នាំ ២០២២

    អាជ្ញាធរចរាចរណ៍ផ្លូវធំទីក្រុងបាងកក (BMTA) បានឱ្យដឹងថា ពួកគេនឹងលុបបំបាត់រថយន្តក្រុងដែលប្រើប្រាស់ខ្យល់បង្អួច (open-air) ឱ្យអស់ពីផ្លូវត្រឹមឆ្នាំ ២០២២។ លោកនាយក Prayoon Choygeo បានមានប្រសាសន៍ថា ពួកយើងនឹងមានគម្រោងលុបបំបាត់រថយន្តក្រុងគ្មានម៉ាស៊ីនត្រជាក់នេះ ដែលពួកវាបានដាក់បម្រើការរយៈពេល ២៩ឆ្នាំ មកហើយ ដោយប្តូរវាមកជារថយន្តក្រុងដែលប្រើប្រាស់ម៉ាស៊ីនត្រជាក់វិញ។ អាជ្ញាធរក៏មានគម្រោងកែរថយន្តក្រុងទាំងនេះឱ្យជារថយន្តប្រើហ្គាសធម្មជាតិ ឬជាប្រភេទកូនកាត់ផងដែរ។

    យ៉ាងណាមិញចំពោះរថយន្តក្រុងដែលនៅមានសភាពល្អ ពួកគេនឹងបរិច្ចាគទៅឱ្យសាលារៀន អង្គភាពរដ្ឋបាលក្នុងតំបន់ និងអង្គការរដ្ឋផ្សេងៗទៀតដែលត្រូវការ។ គួរឱ្យដឹងផងដែរថា BMTA ដឹកជញ្ជូនអ្នកដំណើរច្រើនជាង ១.២លាននាក់ ក្នុងទីក្រុង និងខេត្តជុំវិញ ហើយរកបានចំណូល ១១លានបាត (ប្រហែល ៣៤៧,០០០ ដុល្លារអាមេរិក) រៀងរាល់ថ្ងៃ។

    មូលហេតុដែលពួកគេមានគម្រោងបែបនេះ គឺដោយសារមានការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្តៅកាន់តែក្តៅជារៀងរាល់ថ្ងៃ ដូច្នេះការប្រើប្រាស់រថយន្តក្រុងដែលមានម៉ាស៊ីនត្រជាក់គឺជាការចាំបាច់។ យ៉ាងណាក៏ដោយការដាក់ឱ្យប្រើប្រាស់រថយន្តក្រុងថ្មីនេះនឹងធ្វើឱ្យតម្លៃកាន់តែឡើងថ្លៃ ប៉ុន្តែអ្នករកប្រាក់ចំណូលបានទាប ដែលមិនមានសមត្ថភាពអាចក្នុងការចាយវាយមកលើរថយន្តក្រុងថ្មីនេះ នឹងទទួលបានការឧបត្ថម្ភរបស់រដ្ឋ។ ហើយប្រសិនបើមាននរណាម្នាក់ជំទាស់នឹងការណែនាំថ្មីនេះ រដ្ឋនឹងរីករាយទទួលស្តាប់មតិរបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: