ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងរូបថត «សមរាត្រីអង្គរអច្ឆរិយៈ» នៅប្រាសាទអង្គរវត្ត បើកទទួលរូបថតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា

    BY Khmernote Media February 27, 2024
    ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងរូបថត «សមរាត្រីអង្គរអច្ឆរិយៈ» នៅប្រាសាទអង្គរវត្ត បើកទទួលរូបថតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ នៅប្រាសាទអង្គរវត្ត ដែលរំពឹងនឹងកើតមានចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាបខាងមុខនេះ។

    ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត – Equinox Angkor ឆ្នាំ២០២៤ ដែលត្រូវបានគេ ស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ត្រូវបានគេរំពឹងថានឹងកើតមាននៅចន្លោះ ថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទី ដល់ម៉ោង ៧:០០នាទីព្រឹក។

    ក្នុងន័យនេះ ដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តដល់គ្រប់ភ្ញៀវទេសចរចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះឱ្យបានកុះករ និងប្រកបដោយភាពរីករាយ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធី “ការប្រកួតប្រជែងរូបថត សមរាត្រីអង្គរអច្ឆរិយៈ (Equinox Angkor Photo Contest)។

    • នីតិវិធីនៃការចូលរួម៖

    ១. ជ្រើសរើសរូបថតព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត ឆ្នាំ២០២៤ ដែលខ្លួនបានថតដោយផ្ទាល់

    ២. ផ្ញើរូបថត ដោយភ្ជាប់ជាមួយ ឈ្មោះ និងលេខទូរស័ព្ទ មកកាន់ទំព័រហ្វេសប៊ុក «ក្រសួងទេសចរណ៍ Ministry of Tourism (https://www.facebook.com/cambodia.tourism.ministry)

    ៣. ការបើកទទួលរូបថត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤

    ៤. ក្រុមការងារនឹងធ្វើការវាយតម្លៃរូបថតដែលស្អាតជាងគេចំនួន ១០ រូប ដើម្បីផ្សព្វផ្សាយនៅលើ គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួងទេសចរណ៍

    ៥. ជ័យលាភីរូបថតចំនួន ៣រូប នឹងទទួលបានរង្វាន់ជាទឹកប្រាក់ ចាប់ពី ៥០០,០០០រៀល រហូតដល់ ១,០០០,០០០រៀល។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមភ្ញៀវទេសចរជាតិ​-អន្តរជាតិ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន អំពីព្រឹត្តិការណ៍ដ៏អាស្ចារ្យនេះ និងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងខាងលើឱ្យបានច្រើនកុះករ ៕

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay