PR

អ្នកកំពង់ស្ពឺកុំភ្លេចចូលរួម! តារាចម្រៀង ខេម ថាក្រុម Cambodia Football Superstar នឹងប្រកួតបាល់ទាត់សប្បុរសធម៌ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីជួយកុមារកំព្រា ជាពិសេស ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនផ្សេងទៀត សរុបជាង៧០លានរៀល

BY
Naren
March 2, 2024

(ភ្នំពេញ)៖ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ (CAMBODIA FOOTBALL SUPER STAR) បានរៀបចំធ្វើសន្នីសីទសារព័ត៌មាន ស្តីពីការប្រកួតបាល់ទាត់សប្បុរសធម៌ ជាមួយថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែមីនា ខាងមុខនេះ ក្រោមប្រធានបទ «មាតាអស្ចារ្យដើម្បីស្នាមញញឹមកុមារ» ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា។

តារាចម្រៀង ខេម ដែលជាស្ថាបនិកក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ បានឱ្យដឹងថា មកទល់ពេលនេះក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ បង្កើតបានជិត ៤ ខែហើយ សុទ្ធតែជាអ្នកក្នុងវិស័យសិល្បៈ ប្រមូលផ្តុំគ្នាលេងដើម្បីសុខភាព ប៉ុន្តែដើម្បីចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់ជម្រើសជាតិខ្មែរ ឱ្យកាន់តែប្រសើរឡើង។

ហើយក្នុងនាមជាតារាចម្រៀង ស្រលាញ់វិស័យបាល់ទាត់ លោកក៏ចង់ចូលរួមផ្នែកសប្បុរសធម៌ ជួយកុមារកំព្រា ឱ្យបានច្រើនតាមដែលអាចធ្វើបានកន្លងមកក្រុមបាល់ទាត់នេះធ្លាប់ប្រកួតក្នុងកម្មវិធីធំចំនួន ២លើកមកហើយដោយប្រមូលបានប្រាក់ជាងមួយម៉ឺនដុល្លារ ដើម្បីជួយកុមារកំព្រានៅខេត្តស្វាយរៀង។ ដូច្នេះហើយក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ បានបង្កើតព្រឹត្តិការណ៍ទាត់បាល់សប្បុរសធម៌ ជាមួយថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ដើម្បីរៃអង្គាសថវិកាជួយកុមារកំព្រាខេត្តកំពង់ស្ពឺ។

មកទល់ពេលនេះព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌របស់ក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ ទទួលបានការចូលរួមជាង៧០លានរៀលហើយក្នុងនោះរួមមាន៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ៥០លានរៀល, ឯកឧត្តម ឃួង ស្រេង និង លោក ជំទាវ ១០ លានរៀល, ក្រុម Cambodia football superstar ៥ លានរៀល, អ្នកឧកញ៉ាឡេង ណាវ៉ាត្រា និងលោកជំទាវ ១លានរៀល, ឧកញ៉ា យឹម តាស្រង់ ៥០ម៉ឺនរៀល, អ្នកឧកញ៉ា ឡេង ប្រុស ១លានរៀល, លោកឧកញ៉ា សំ បូទម្ភ និងលោកជំទាវ ១លានរៀល, លោកឧកញ៉ា អ៉ឹង គីមហុង និងលោកជំទាវ ១លានរៀល, ឯកឧត្តម ខេមរៈ ភារុន ២០ម៉ឺនរៀល, លោកឧកញ៉ា ឡេង និមល និងលោកជំទាវ ៥០ម៉ឺនរៀល, លោកឧកញ៉ា ចេង ខេង និងលោកជំទាវ ៥០ម៉ឺនរៀល, លោកឧកញ៉ា ហេង ឡុង និងលោកជំទាវ ៥០ម៉ឺនរៀល, ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងស្វាមី ៥០ម៉ឺនរៀល, លោកឧកញ៉ា សុន ដារ៉ាវុធ និងលោកជំទាវ ៥០ម៉ឺនរៀល, ឧកញ៉ា សុខ មុយលី ៥០ម៉ឺនរៀល, លោកឧកញ៉ា ព្រាបសុវត្ថិ និងលោកជំទាវ ១លានរៀល, លោកឧកញ៉ា ខេមរៈ សិរីមន្ត និងលោកជំទាវ ១លានរៀល, លោកឧកញ៉ា ហ៊ួតជា ៥០ម៉ឺនរៀល, តារាម្រៀង ខាន់ ជេមស៍ និងភរិយា ៤០ម៉ឺនរៀល, តារាចម្រៀង តន់ ចន្ទសីម៉ា ៤០ម៉ឺនរៀល។

សម្រាប់ការប្រកួត បាល់ទាត់សប្បុរសធម៌រវាងក្រុម CFSS ជាមួយ ក្រុមខ្ញុំស្រលាញ់កំពង់ស្ពឺ នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ចាប់ពីវេលាម៉ោង៦ល្ងាចតទៅ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV៕

Share This Post: