ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសវ័យ ១៨ឆ្នាំ ម្នាក់អាចនឹងត្រូវជាប់គុក ១៤ឆ្នាំ ដោយសារតែចែកចាយ Live-Stream ការបាញ់ប្រហារមកលើវិហារអ៊ីស្លាមចំនួន ២កន្លែង ក្នុងទីក្រុង Christchurch

    BY autoadmin March 19, 2019
    ក្មេងប្រុសវ័យ ១៨ឆ្នាំ ម្នាក់អាចនឹងត្រូវជាប់គុក ១៤ឆ្នាំ ដោយសារតែចែកចាយ Live-Stream ការបាញ់ប្រហារមកលើវិហារអ៊ីស្លាមចំនួន ២កន្លែង ក្នុងទីក្រុង Christchurch

    បុរសវ័យ ១៨ឆ្នាំ ម្នាក់ត្រូវបានគេចោទប្រកាន់ពីបទចែកចាយ Live-Stream ការសម្លាប់រង្គាលនៃព្រះវិហារអ៊ីស្លាម ២កន្លែង ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់។ រូបគេអាចត្រូវប្រឈមនឹងការជាប់គុក ១៤ឆ្នាំ ប្រសិនបើតុលាការរកឃើញថាគេពិតជាមានពិរុទ្ធជាប់ទាក់ទិននឹងការបាញ់ប្រហារនេះ។ យោងតាម New Zealand Herald បានរាយការណ៍ថា បុរសម្នាក់នេះបង្ហាញខ្លួននៅក្នុងតុលាការម្សិលមិញ បន្ទាប់ពីគាត់ត្រូវបានគេចោទប្រកាន់ពីបទចែកចាយការផ្សាយបន្តផ្ទាល់នៃការបាញ់ប្រហារមកលើវិហារ Masjid Al Noor និងវិហារ Linwood Nasjid ប៉ុន្មានថ្ងៃមុន។

    បុរសម្នាក់នេះប្រឈមនឹងការចោទប្រកាន់ពីបទចែកចាយផ្សាយបន្តផ្ទាល់ (Live-Stream) របស់ភេរវករ និងការបង្ហោះរូបថតរបស់វិហារអ៊ីស្លាមមួយ ជាមួយនឹងពាក្យ «គោលដៅបានទទួល» និងរួមជាមួយសារជជែកដទៃទៀតដែលញុះញង់ឱ្យមានអំពើហិង្សាធ្ងន់ធ្ងរ ហើយការចោទប្រកាន់ទាំងនេះអាចនឹងធ្វើឱ្យគាត់ជាប់គុករហូតដល់ ១៤ឆ្នាំ។ បុរសម្នាក់នេះត្រូវបានគេឱ្យដឹងថា ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃសុក្រ ប៉ុន្តែប៉ូលិសមិនទាន់ជឿថា ជននេះអាចនឹងមានពិរុទ្ធជាប់ពាក់ព័ន្ធផ្ទាល់នឹងភេរវកម្មនេះ។ បុរសនេះត្រូវបានគេចោទប្រកាន់ពីបទប្រមាថជាតិសាសន៍ និងអំបូរដទៃ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានដកចេញ និងជំនួសដោយការចោទប្រកាន់ថ្មីចំនួន ២ បន្ថែមទៀតកាលពីថ្ងៃចន្ទ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thesun

    Share This Post: