បច្ចេកវិទ្យា

លេចចេញតម្លៃរបស់ Huawei P30 និង P30 Pro ហើយ

BY
Khmernote Media
March 20, 2019

ប្រិយមិត្ត ដែលជាអ្នកគាំទ្រទូស័ព្ទដៃ Huawei ជាច្រើនលាននាក់នៅជុំវិញពិភពលោកកំពុងទន្ទឹងរង់ចាំកាលមកដល់ទូរស័ព្ទ Huawei ស៊េរីថ្មីត្រកូល P គឺ Huawei P30 និង P30 Pro យ៉ាងអន្ទះសា ខណៈក្រុមហ៊ុនបានប្រកាសថា ទូរស័ព្ទម៉ូឌែលខាងលើនេះនឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ។ កន្លងមកមានព័ត៌មានក្រៅផ្លូវការជាច្រើនបានចេញផ្សាយអំពីទូរស័ព្ទទាំង ២ ម៉ូឌែលនេះ ដែលព័ត៌មានទាំងអស់តែងចុះផ្សាយពីរូបរាង ទំហំកាំមេរ៉ា ឬតម្លៃដែលជាការប៉ានស្មានជាដើម។ ថ្មីៗនេះសារព័ត៌មាន GSMARENA បានចុះផ្សាយថា Huawei P30 នឹងចេញលក់ដោយមាន ៤ ជម្រើសដូចខាងលើក្រោម៖

Model Storage Price
Huawei P30 Pro 256GB €1,030 (1170 ដុល្លារអាមេរិក)
Huawei P30 Pro 128GB €930 (1055 ដុល្លារអាមេរិក)
Huawei P30 128GB €750 (850 ដុល្លារអាមេរិក)
Huawei P30 lite 128GB €370 (420 ដុល្លារអាមេរិក)

សូមបញ្ជាក់ថា តម្លៃខាងលើនេះគ្រាន់តែជាតម្លៃប៉ានស្មាននៅក្នុងទីផ្សារក្រៅស្រុកតែប៉ុណ្ណោះ ហើយតម្លៃជាក់ស្តែងរបស់វាអាចប្រែប្រួលទៅតាមទីផ្សារជាក់ស្ដែងតាមប្រទេសផ្សេងៗគ្នា៕

អត្ថបទ៖ ភក្តី

ប្រភព៖ gsmarena

Share This Post: