ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងមូលហេតុលម្អិតបណ្តាលឲ្យឆាបឆេះរថយន្ត Range Rover នៅផ្លូវល្បឿនលឿន កាលពីម្សិលមិញ

    BY Khmernote Media March 5, 2024
    មកដឹងមូលហេតុលម្អិតបណ្តាលឲ្យឆាបឆេះរថយន្ត Range Rover នៅផ្លូវល្បឿនលឿន កាលពីម្សិលមិញ

    ‪ខេត្ត​ព្រះសីហនុ​៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ថ្ងៃ ចន្ទ ៩រោច ខែ មាឃ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ១២ និង៤០ នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង​ស្ថិត​នៅ​លើផ្លូវល្បឿនលឿនត្រង់ចំនុចគីឡូម៉ែត្រលេខ ១៣៤ -១៣៥​ ដែលមានទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតក្នុងចំនុច ភូមិ ស្ទឹងឆាយខាងជើង ឃុំ ស្ទឹងឆាយ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ​ ម្ចាស់ឡានរងគ្រោះឈ្មោះ DENG LIHUA ភេទ​ ប្រុស អាយុ ៣២​ ឆ្នាំ ជនជាតិ ចិន។

    +​ ប្រភេទរថយន្តម៉ាក Range Rover ពណ៌ ស ដែលមានស្លាកលេខ ភ្នំពេញ​ 2BJ-7173។
    +​ រងការ​ខូចខាត​: ឆេះរថយន្តអស់ទាំងស្រុង។
    +​ មូលហេតុៈ បណ្តាល​មក​ពី​ឆ្លងចរន្តភ្លើងក្នុងរថយន្តបង្ករជាអគ្គិភ័យតែម្តង។
    + រងរបួសមនុស្ស: គ្មាន។
    + ស្លាប់មនុស្ស: គ្មាន។
    +​ ករណីអគ្គិភ័យខាងលើនេះកម្លាំងពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលាពុំបានចេញរថយន្តអន្តរាគមន៏ពន្លត់ទេ មូលហេតុពុំបានទទួលពត៌មានពីក្រុមហ៊ុនផ្លូវល្បឿនលឿន។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay