PR

បាល់ទះ 4×4 ទូទាំងប្រទេស WURKZ Special Volleyball Cup 4×4 2024 ឈានចូលវគ្គប្រកួតនៅគោលដៅទី៣ ខេត្តកំពង់ចាម

BY
Naren
March 7, 2024

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស WURKZ Special Volleyball Cup 4×4 2024 នឹងប្រព្រឹត្តឡើងនៅខេត្តកំពង់ចាមចុងសប្តាហ៍នេះនៅថ្ងៃទី៩ និងទី១០ ខែមីនា ចាប់ពីម៉ោង ៨ព្រឹកតទៅ នៅសាលបាល់ទះ សាលាខេត្តកំពង់ចាម។ គោលដៅទី៣ មណ្ឌលកំពង់ចាម នឹងមានក្លិបកីឡាបាល់ទះមកពី ៦ខេត្ត ដែលចូលរួមប្រកួតដូចជា៖ កំពង់ចាម, ក្រចេះ, ស្ទឹងត្រែង, រតនៈគិរី, មណ្ឌលគិរី, និងត្បូងឃ្មុំ។

គួររំលឹកផងដែរថា WURKZ Special Volleyball Cup 4×4 2024 កាលពីសប្តាហ៍មុននៅគោលដៅទី២ មណ្ឌលខេត្តសៀមរាប បានរកឃើញក្រុមជ័យលាភីលេខ ១ លេខ២ ដែលបានទទួលកៅអីទៅប្រកួតនៅគោលដៅចុងក្រោយ មណ្ឌលរាជធានីភ្នំពេញ រួមមាន៖

• ក្រុមជ័យលាភីលេខ ១ ក្លិបកងពលធំអន្តរាគមន៍លេខ៣ (B) ទទួលបានពានរង្វាន់១, កៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ ១ និងប្រាក់រង្វាន់ ១១លានរៀល

• ក្រុមជ័យលាភីលេខ ២ ក្លិបស្នងការដ្ឋាន ន.ប ខេត្តឧត្តរមានជ័យ ទទួលបានកៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ ១ និងប្រាក់រង្វាន់ ៥លានរៀល។

ក្រៅពីនេះភេសជ្ជៈប៉ូវកម្លាំង វើក ក៏មិនភេ្លចឧបត្ថម្ភ ចំណាត់ថ្នាក់លេខ៣ និងលេខ៤ ជាមួយប្រាក់រង្វាន់ ២លានរៀល និង ១លានរៀលដែរ។

តោះ! អ្នកស្នេហាកីឡាបាល់ទះទាំងអស់ កុំភ្លេចចូលរួមគាំទ្រការប្រកួតបាល់ទះ 4×4 នៅចុងសប្តាហ៍នេះដោយផ្ទាល់ ឬមើលការផ្សាយផ្ទាល់ពីទំព័រផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia

WURKZ បង្កើនថាមពលឥតឈប់ឈរ!

Share This Post: