Bentley បញ្ចេញម៉ូដែល Continental GT និង GT Convertible ជំនាន់ ទី3 កម្លាំង 542សេះ តម្លៃចាប់ពី $198,500
- BY
- autoadmin
- March 20, 2019
ក្រុមហ៊ុន Bentley ទើបតែបង្ហាញរថយន្តម៉ូដែល Continental GT និង GT Convertible ជំនាន់ ទី3 របស់ខ្លួន។ រថយន្តទាំង 2ម៉ូដែល ប្រើប្រាស់ជាមួយនឹងម៉ាស៊ីនចំណុះ 4.0លីត្រ (twin-turbocharged V8) ដែលអាចផ្តលថាមពល 542សេះ (550 PS) និងកម្លាំងបង្វិល 568 lb-ft (770 Nm)។ ប្រភេទមានដំបូល (Continental) មានល្បឿនសន្ទុះពី 0-96 គីឡូម៉ែត្រ/ម៉ោង រយៈពេល 3.9 វិនាទី ខណៈប្រភេទបិទ/បើកដំបូល (Convertible) ប្រើរយៈពេល 4វិនាទី និងមានល្បឿនអតិបរមាដល់ទៅ 318 គីឡូម៉ែត្រ/ម៉ោងដូចគ្នា។

ម៉ាស៊ីនចំណុះ 4.0លីត្រ 32-valve V8 ជំនាន់ថ្មីអមជាមួយនឹង turbocharger ភ្លោះចំនួន 2 ដែលមាននៅខាងក្នុងចំនុច ‘V’ របស់ម៉ាស៊ីន។ ម៉ូដែល Continental GT (មានដំបូល) និង GT Convertible (បិទ/បើកដំបូល) សាកសមជាមួយនឹងយ៉ាន់ស្ព័រ 10កាំ ទំហំ 20អ៊ីញ ប៉ុន្តែអ្នកទិញក៏អាចជ្រើសរើសយ៉ាន់ស្ព័រតាមការបញ្ជាទិញរបស់ពួកគេបានដែរ។ ម៉ូដែលទាំង 2 ក៏មាន 6ពណ៌ ឱ្យជ្រើសរើស ជាមួយនឹងតម្លៃចាប់ពី $198,500 អាមេរិក សម្រាប់ម៉ូដែល Continental GT (មានដំបូល) និងចាប់ពី $218,350 អាមេរិក សម្រាប់ GT Convertible (បិទ/បើកដំបូល) ពួកវានឹងមានវត្តមាននៅអាមេរិកក្នុងត្រីមាស ទី3 ឆ្នាំ2019 ហើយនឹងមានវត្តមាននៅទូទាំងពិភពលោកនៅត្រីមាស ទី1 ឆ្នាំ2020៕



























អត្ថបទ៖ លីដា
ប្រភព៖ carscoops
- Share This Post:






