ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បណ្ដេញមន្ត្រីនគរបាល ៨នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

BY
Khmernote Media
March 7, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបណ្ដេញមន្ត្រីនគរបាល ៨នាក់ទៀត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរូបភាព ដកហូត មុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ ដូចមានឈ្មោះខាងក្រោម៖

១ លោកវរសេនីយ៍ទោ ជិន វ៉េងលាង អត្តលេខ ៦១៧៣៥ នាយរងការិយាល័យអនុវត្ត នីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី

២- លោកវរសេនីយ៍ទោ ស្វាយ ពិសិដ្ឋ អត្តលេខ ៦២៨៥៤ នាយរងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី

៣- លោកវរសេនីយ៍ត្រី អាន សុខលាភ អត្តលេខ ៦៧០៦៧ នាយផ្នែកគ្រប់គ្រងពលករខ្មែរក្រៅប្រទេស នៃនាយកដ្ឋានជនបរទេសអន្តោ ប្រវេសន្តជាអ្នកវិនិយោគឯកជន

៤- លោកអនុសេនីយ៍ឯក ទឹម វឌ្ឍនៈ អត្តលេខ៥៤០៣៦ នាយរងផ្នែកប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ នៃនាយកដ្ឋាន ច្រកទ្វារទី២

៥- លោកអនុសេនីយ៍ឯក ថន សុទ្ធារិទ្ធ អត្តលេខ ៥៧៨៦០ នាយរងផ្នែកបែបបទចេញ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១

៦- លោកអនុសេនីយ៍ឯក ហុក ឆៃយ៉ាថេត អត្តលេខ ៧១១៧៨ នាយរងផ្នែកច្បាមការពារ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង នៃនាយកដ្ឋានច្រកទ្វារទី២

៧- លោកអនុសេនីយ៍ឯក អ៊ុំ មករា អត្តលេខ ៥៧៨៦៦ មន្ត្រី នៃនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា

៨- លោកអនុសេនីយ៍ឯក ជាម សុនូ អត្តលេខ ៧៧២៨៤ មន្ត្រី។

ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីខែមិថុនា ឆ្នាំ២០២៤តទៅ ៕

Share This Post: