ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បណ្ដេញមន្ត្រីនគរបាល ៥៩រូប នៃបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចេញពីក្របខណ្ឌ

BY
Khmernote Media
March 7, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញមន្ត្រីនគរបាល ៥៩រូបទៀត នៃបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចេញពីក្របខណ្ឌ ។

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ៥៩រូប តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។

ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖

Share This Post: