ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាវាទេសចរណ៍ខ្នាតធំ «SEABOURN ENCORE» ដែលផ្ទុកភ្ញៀវទេសចរ និងនាវិកជិត ៩០០នាក់ បានចូលចតនៅខេត្តព្រះសីហនុ

    BY Khmernote Media March 11, 2024
    នាវាទេសចរណ៍ខ្នាតធំ «SEABOURN ENCORE»  ដែលផ្ទុកភ្ញៀវទេសចរ និងនាវិកជិត ៩០០នាក់ បានចូលចតនៅខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍មួយគ្រឿងឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង២១០.៥ ម៉ែត្រ និងទទឹងប្រវែង ២៨ ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វេលាម៉ោង ០៦៖៣០នាទីព្រឹក មានចំនួនភ្ញៀវទេសចរសរុប ៤៦៣នាក់ ស្រី ២៣៥នាក់ មានចំនួន ២៤ សញ្ជាតិ និងនាវិកចំនួន ៤២២នាក់ ស្រី ១០០នាក់ ៤៦សញ្ជាតិ។

    ភ្ញៀវទេសចរភាគច្រើន ជាងគេគឺ អាមេរិក ១៦៦នាក់ និងអូស្ដ្រាលី១២៥នាក់។ នាវាទេសចរណ៍នេះបានធ្វើដំណើមកពីប្រទេសវៀតណាម ចូលមកខេត្តព្រះសីហនុ ហើយនឹងចាកចេញទៅកាន់ប្រទេស ថៃ នៅយប់ថ្ងៃដដែលវេលាម៉ោង ២០:០០នាទី ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post:
    MPO4D jitutoto mpo4d Mpoplay