PR

កីឡាករគុនខ្មែរជួរមុខ ឈឿង ល្វៃ ខំហាត់ពង្រឹងជើងនិងហាត់ការពារបន្ថែមសម្រាប់វាយដណ្តើមខ្សែក្រវាត់ I-1 WORLD CAMPION GOLD BELT នៅទីក្រុង ហុងកុង ក្នុងថ្ងៃទី១២ ខែមីនា

BY
Naren
March 12, 2024

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ធំប្រចាំឆ្នាំ ២០២៤ សម្រាប់កីឡាករគុនខ្មែរ! ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ភេសជ្ជៈប៉ូវកម្លាំង វើក កីឡាករគុនខ្មែរលំដាប់កំពូលប្រចាំប្រទេសកម្ពុជា ឈឿង​ ល្វៃ នឹងចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ I-1 WORLD CAMPION GOLD BELT នៅទីក្រុងហុងកុង ថ្ងៃទី១២ ខែមីនា ចាប់ពីម៉ោង ៧យប់តទៅ ដោយមានការផ្សាយផ្ទាល់ពីទំព័រផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក។

ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់អន្តរជាតិនៅថ្ងៃទី១២នេះ​ នាគរាជខ្មៅ ឈឿង ល្វៃ បានពង្រឹងការហាត់ជើង និងការហាត់ក្បាច់ការពារបន្ថែមយ៉ាងសកម្មដើម្បីសន្សំភាគរយនៃការឈ្នះដណ្តើមយកខ្សែក្រវាត់មកជូនប្រទេសកម្ពុជា ក៏ដូចជាបង្កើតទស្សនីភាពថ្មីអស្ចារ្យមួយទៀតរបស់គុនខ្មែរសម្រាប់ទស្សិកជនជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក ជួយគុនខ្មែរ ច្រើនជាងគេ និងដំបូងគេបង្អស់នៅកម្ពុជា។ ជាក់ស្តែង ភេសជ្ជៈប៉ូវកម្លាំង វើក បាននាំយកការប្រកួតគុនខ្មែរដើរជុំវិញទូទាំងខេត្តក្រុងប្រទេសកម្ពុជាអស់រយៈពេល៣រដូវកាលមកហើយដោយមានកីឡាករប្រកួតដណ្តើរខ្សែប្រវាត់អន្តរជាតិ IPCC អស់ចំនួន ៣គ្រឿង ហើយ វើក ក៏បាននាំស្តេចប្រដាល់ភូមា ដាវ លីឌុច មកប្រកួតលើសង្វៀន ៨ទិស របស់ខ្លួន បង្កើតជាប្រវិត្តិសាស្រ្តដ៏កក្រើកមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសដទៃទៀតជុំវិញពិភពលោក។

ចូលរូមគាំទ្រកីឡាករ ឈឿង ល្វៃ ទាំងអស់គ្នាក្នុងការផ្សាយផ្ទាល់ពីទីក្រុងហុងកុងតាមរយៈទំព័រផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia
WURKZ បង្កើនថាមពលឥតឈប់ឈរ!

Share This Post: