PR

ក្រុមហ៊ុនផលិតភេសជ្ជៈ ខ្មែរ ប៊ែរវើរីជីស ជារោងចក្រទី១ ដែលទទួលបានការធ្វើទស្សនកិច្ចពីសំណាក់ភ្ញៀវទូតបរទេសច្រើនជាងគេនៅកម្ពុជា

BY
Naren
March 12, 2024

(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ជារោងចក្រទី១ ដែលទទួលបានការធ្វើទស្សនកិច្ចពីសំណាក់ភ្ញៀវទូតច្រើនជាងគេនៅកម្ពុជា មានទាំងទូតអាមេរិក, អង់គ្លេស,អាល្លឺម៉ងជាដើម។ ដោយទទួលបានការកោតសរសើរ និងការស្ងប់ស្ងែងពីបណ្ដាលភ្ញៀវទូតកន្លងមក កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ក៏មានវត្តមាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំប្រទេសកម្ពុជា ឯកឧត្ដម Cherdkiat Atthakor និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំប្រទេសកម្ពុជា ឯកឧត្តម Buakeo Phumvongsay រួមជាមួយលោកជំទាវ សហការីស្ថានទូតទាំង២ មកទស្សនៈកិច្ចផ្ទាល់ដែលឃើញពី ការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងចក្រទំនើបចុងក្រោយនៃការផលិត ក៍ដូចជាការពិភាក្សាបង្ហាញនូវតម្រុយក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ប្រទេសជិតខាងទាំង២ផងដែរ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរជីស ក៏បាននាំ ឯកឧត្តម ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំប្រទេសកម្ពុជា, ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំប្រទេសកម្ពុជា រួមជាមួយនឹងសហការិយទូត ធ្វើដំណើរនៅរោងចក្រខ្មែរ ប៊ែវើរីជីស ទាំង ២ ទៅតាមខ្សែចង្វាក់នៃផលិតកម្មនិមួយៗ។

ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រឧស្សាហកម្មស្រាបៀរនិងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា ដែលប្រើប្រាស់តែគ្រឿងផ្សំល្អផ្តាច់គេ ពីអឺរ៉ុប និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗមែនទែន មកពីប្រទេសអាល្លឺម៉ង់ជាហេតុទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ រហូតទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទូត និងឈានជើងយកផលិតផលខ្លួនឡើងលើទីផ្សារក្រៅប្រទេសបាន ជាក់ស្តែងនាដើមឆ្នាំនេះ ខ្មែរ ប៊ែវើរីជីសបានបើកទំព័រថ្មីមួយទៀត ដោយការនាំយកផលិតផលស្រាបៀរ និងភេសជ្ជៈរបស់ខ្មែរទៅកាន់ទីផ្សារប្រទេសសិង្ហបុរី។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អនុវត្តនូវវិធានការអនាម័យ និងការគ្រប់គ្រងគុណភាពយ៉ាងតឹងរឹង និងហ្មត់ចត់បំផុត រហូតទទួលវិញ្ញាបនបត្រ ISO 9001:2015 សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រ ISO 14001:2015 សម្រាប់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន, និងពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World-class Operations Management)។ ហើយ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឧស្សាហកម្មស្រាបៀរ និងភេសជ្ជៈ នៅកម្ពុជា ដែលទទួលបានមេដាយមាសពីពានរង្វាន់ Monde Selection Awards ច្រើនជាងគេរហូតដល់ទៅ ៣៣គ្រឿងឯណោះ ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection ក្នុងការទទួលស្គាល់ពីគុណភាពខ្ពស់បំផុតគ្រប់ផលិតផលនៃក្រុមហ៊ុន មួយនេះ។

ជាពិសេសក្រុមហ៊ុនមួយ តែងតែអាប់ដេតទៅតាមសម័យកាល ដោយអភិវឌ្ឍន៍ក្រុមហ៊ុនបន្ថែមទៀតមិនឈប់ឈរ ជាក់ស្តែងអ្នកឧកញ៉ា លាង ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន តែងតែយកចិត្តទុកដាក់បំផុត លើបុគ្គលិកនៅក្នុងក្រុមហ៊ុន ដោយអ្នកឧកញ៉ា តែងតែវិនិយោគលើការរីកចម្រើនរបស់បុគ្គលិកខ្លួន ដោយបញ្ជូនបុគ្គលិកទៅសិក្សាបន្ថែម ពីការប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារពិភពលោក នៅប៉ែកអឺរ៉ុប គឺនៅក្នុងក្រុមហ៊ុន FERRUM នៃប្រទេសស្វីស៕

Share This Post: