ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧកញ៉ាថៃម្នាក់ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ១៦ខែ ពីបទប្រមាញ់សត្វព្រៃ

    BY autoadmin March 20, 2019
    ឧកញ៉ាថៃម្នាក់ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ១៦ខែ ពីបទប្រមាញ់សត្វព្រៃ

    យោងតាមគេហទំព័រ BBC បានឱ្យដឹងថា ប្រធានក្រុមហ៊ុនសំណង់ធំបំផុតមួយរបស់ប្រទេសថៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៦ខែ ដោយសារការចោទប្រកាន់ពីបទប្រមាញ់សត្វព្រៃ ៣ករណី ប៉ុន្តែរឿងក្តីរបស់គាត់អាចបន្តទៅឧទ្ធរណ៍បាន។ ឧកញ៉ាថៃម្នាក់នេះត្រូវបានគេឱ្យដឹងថា ធ្លាប់ជាប់ក្នុងចំណោមអ្នកមានរបស់ថៃទាំង ៥០នាក់ ដែលចេញផ្សាយដោយ Forbes។ គាត់ត្រូវបានគេពិន័យបន្ថែមពីការដាក់ពន្ធនាគារចំនួន ៤០០,០០០បាត (ប្រហែល ១២,៦០០ដុល្លារអាមេរិក)។ អ្នកបើករថយន្ត និងចុងភៅរបស់គាត់ក៏មានជាប់ទោសផងដែរ ខណៈអ្នកដែលជាប់ទោសធ្ងន់ជាងគេគឺមគ្គុទេសក៍បរបាញ់របស់គាត់ (ត្រូវជាប់គុក ៣ឆ្នាំ ៥ខែ)។

    លោក Premchai Karnasuta អាយុ ៦៤ឆ្នាំ ត្រូវបានចាប់ខ្លួនជាមួយនឹងឧបករណ៍ប្រមាញ់ សត្វ​បក្សី Kalij Pheasant និងខ្លារខិនខ្មៅ ក្នុងតំបន់ការពារមួយកន្លែង នៅឧទ្យានជាតិថៃ Thungyai Naresuan កាលពីខែកុម្ភៈ ឆ្នាំ២០១៨។ គាត់ទើបតែសារភាពទោសកាលពីថ្ងៃអង្គារនេះប៉ុណ្ណោះ ហើយកូនចៅរបស់គាត់ ៣នាក់ ផ្សេងទៀតត្រូវបានគេកាត់ទោសដូចគ្នា។ លោក Premchai ត្រូវបានគេឱ្យដឹងថា ជាអ្នកមានស្ដុកស្ដម្ភ និងមានអំណាចខ្លាំងណាស់ ហើយគាត់ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អ៊ីតាលី-ថៃ ដែលជាម្ចាស់គម្រោងសាងសង់ឱ្យព្រលានយន្តហោះសុវណ្ណភូមិ និងផ្លូវរថភ្លើង Skytrain របស់ថៃ៕

    អត្ថបទ៖ លីដា
    ប្រភព៖ bbc

    Share This Post: