ខ្មែរណូត

ស្វែងរក

  • PR

    ខ្មែរ ប៊ែវើរីជីស ទទួលស្វាគមន៍យ៉ាងកក់ក្តៅអ្នកលេងជួរមុខគុនខ្មែរ ឈឿង ល្វៃ ដែលបានឈ្នះខ្សែក្រវាត់ពីហុងកុងមកជូនមាតុភូមិ

    BY Naren March 14, 2024
    ខ្មែរ ប៊ែវើរីជីស ទទួលស្វាគមន៍យ៉ាងកក់ក្តៅអ្នកលេងជួរមុខគុនខ្មែរ ឈឿង ល្វៃ ដែលបានឈ្នះខ្សែក្រវាត់ពីហុងកុងមកជូនមាតុភូមិ

    (ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យផលិតភេសជ្ជៈ ចូលរួមអបអរសាទរកំពូលកីឡាករគុនខ្មែរ នាគរាជខ្មៅ ឈឿង ល្វៃ ដែលបានផ្តួលកីឡាករប្រដាល់ថៃ Fahsang ក្នុងទឹកទី១ និងយកឈ្នះពិន្ទុនៅវគ្គផ្តាច់ព្រ័ត្រលើកីឡាករប្រដាល់អាល្លឺម៉ង់ Elysee Kochiese ដណ្តើមយកខ្សែក្រវាត់ I-1 WORLD CHAMPION GOLD BELT ពីការប្រកួតអន្តរជាតិនៅទីក្រុងហុងកុង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

    ដើម្បីចូលរួមអបអរសាទរនូវជ័យជំនះដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភទាំងស្រុងដល់កីឡាករ ឈឿង ល្វៃ រាល់ការចំណាយទាំងអស់ដើម្បីទៅប្រកួតនៅទីក្រុងហុងកុង បានយករថយន្តទំនើប Rolls Royce ទៅទទួលកីឡាកររូបនេះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយដ្បិតបានឈ្នះខ្សែក្រវាត់ជូនប្រទេសកម្ពុជា និងលើកកម្ពស់គុនខ្មែរលើឆាកអន្តរជាតិឱ្យកាន់តែល្បីមួយកម្រិតទៀត។

    អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្ត ២,៥០០ដុល្លារ បន្ថែមពីលើការចំណាយផ្សេងៗ និងទទួលស្វាគមន៍ជាមួយអាហារពេលល្ងាចនៅភោជនីយដ្ឋានលំដាប់កំពូល Paradise Dynasty Cambodia ជូនដល់កីឡាករ ឈឿង ល្វៃ ព្រមទាំងត្រៀមបើកសន្និសីទសារព័ត៌មានក្នុងពេលឆាប់ៗនេះដើម្បីឱ្យអ្នកសារព័ត៌មានក៏ដូចជាអ្នកគាំទ្រគុនខ្មែរ មានឱកាសសំណេះសំណាលជាមួយកំពូលកីឡាករគុនខ្មែររូបនេះផ្ទាល់ ក៏ដូចជាស្វែងយល់ពីព្រឹត្តិការណ៍ផ្សេងៗដែល ខ្មែរ ប៊ែវើរីជីស នឹងត្រៀមសម្រាប់គុនខ្មែរនាពេលអនាគត។

    វើក ជួយគុនខ្មែរ ច្រើនជាងគេ និងដំបូងគេបង្អស់ឱ្យល្បឺរន្ទឺលើឆាកអន្ដរជាតិ!

    WURKZ បង្កើនថាមពលឥតឈប់ឈរ!

    Share This Post: