ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីនគរបាលចំនួន ២រូប ពាក់ផ្កាយ៣ និងផ្កាយ២ ត្រូវបានបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី»

    BY Khmernote Media March 14, 2024
    មន្ត្រីនគរបាលចំនួន ២រូប ពាក់ផ្កាយ៣ និងផ្កាយ២ ត្រូវបានបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី»

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ ថ្នាក់មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូប ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យមកត្រឹមពលបាលត្រី។​

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្រេចបន្ថយឋានន្តរស័ក្តិ ថ្នាក់មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូបរួមមាន៖

    ទី១. លោកឧត្តមសេនីយ៍ឯក យិន គារ អត្តលេខ ០១០២៦ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឲ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

    ទី២. លោកឧត្តមសេនីយ៍ទោ សុខ បូរ អត្តលេខ ៣៤៩០៨ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឲ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay