ព័ត៌មានជាតិ

សូមប្រយ័ត្នឱ្យបានខ្ពស់! និយ័តករអាជីវកម្មអចលនវត្ថុ បង្ហាញឈ្មោះក្រុមហ៊ុន-គម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន១២ ដែលគ្មានអាជ្ញាបណ្ណ

BY
Khmernote Media
March 14, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.) បានចេញសេចក្តីជូនដំណឹងថា ក្រុមហ៊ុន/គម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន ១២ ដូចមានឈ្មោះក្នុងតារាង បានធ្វើអាជីវកម្មអភិវឌ្ឍដីឡូតិ៍ ដោយគ្មានអាជ្ញាបណ្ណ ដូច្នេះសូមបងប្អូនប្រយ័ត្នឱ្យបានខ្ពស់។

និយ័តករអាជីវកម្មអចលនវត្ថុ អំពាវនាវសាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការលក់ទិញ ឬជួល ចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន/គម្រោងអភិវឌ្ឍអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណទាំង ១២នេះ ដែលអាចធ្វើឱ្យ ខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម។

ខាងក្រោមជាក្រុមហ៊ុន/គម្រោងអភិវឌ្ឍអចលនវត្ថុចំនួន១២ ដែលគ្មានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖

ប្រភព៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

Share This Post: