ព័ត៌មានជាតិ

ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃចំនួន៤១រូប ត្រូវបានបញ្ចប់មុខតំណែង

BY
Khmernote Media
March 14, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ យោងតាមព្រះរាជក្រឹត្យនិងអនុក្រឹត្យ ចំនួន២ផ្សេងគ្នា បានសម្រេចបញ្ចប់មុខតំណែង ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ សរុបចំនួន ៤១នាក់។

ទីប្រឹក្សាដែលត្រូវបានបញ្ចប់មុខតំណែង ដែលមានឋានៈស្មើចាប់ពីអគ្គនាយក ដល់រដ្ឋលេខាធិការ ចំនួន១៦នាក់។ ដោយឡែក អនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត វិញ ទីប្រឹក្សា និងជំនួយការ ដែលត្រូវបញ្ចប់មុខតំណែងមានឋានៈស្មើចាប់ពីប្រធាននាយកដ្ឋាន ដល់អគ្គនាយករង ចំនួន២៥នាក់ ៕

ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

Share This Post: