ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមរកផ្លូវវាង! រដ្ឋបាលខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន អំឡុងពេលពិធីបុណ្យទន្លេលើកទី៨ នៅលើកំណាត់ផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប

    BY Khmernote Media March 15, 2024
    សូមរកផ្លូវវាង! រដ្ឋបាលខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន អំឡុងពេលពិធីបុណ្យទន្លេលើកទី៨ នៅលើកំណាត់ផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្ដគ្រប់ប្រភេទ អំឡុងពេលពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤។

    ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័ន សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប មន្ទីរ-អង្គភាព និង វិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ នៅសួនព្រះរាជដំណាក់ (មាត់ស្ទឹងសៀមរាប) រហូតដល់ផ្សារចាស់ (តំបន់ផាប់ស្ត្រីត) ។ ពិធីបុណ្យនេះ ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗសម្រាប់ខេត្តតាមដងទន្លេ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកចូលរួមទស្សនាកម្សាន្តក្នុងខេត្តសៀមរាបកាន់តែច្រើនកុះករ។ ជាមួយគ្នានោះដែរ ក៏មានកម្មវិធីប្រគំតន្ត្រី ការសម្តែងសិល្បៈ ការតាំងពិព័រណ៍ ការបាញ់កាំជ្រួច កម្មវិធីជិះទូក បណ្តែតទឹក កម្មវិធីកីឡាបាញ់ធ្នូ និងកម្មវិធីជិះកង់… ។ល។ និងមានកម្មវិធីផ្សេងៗជាច្រើនទៀតដូចមាន នៅក្នុងប្លង់ផែនទីភ្ជាប់ជាមួយ។

    ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យខាងលើនេះ រដ្ឋបាលខេត្ត សៀមរាបនឹងធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្ត គ្រប់ប្រភេទនៅលើកំណាត់ផ្លូវមួយចំនួន៕

    ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹង និងផែនទីដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    Share This Post:
    MPO4D jitutoto mpo4d Mpoplay