PR

កុំភ្លេចទៅលេង CAMBODIA BEER BOND FOR MORE TOUR CONCERT បងប្អូនខេត្តត្បូងឃ្មុំ កណ្តាល និងកំពង់ស្ពឺ ថ្ងៃទី១៦ និងទី១៧

BY
Naren
March 15, 2024

(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT និងមហាព្រឹត្តិការណ៍គុនខ្មែរ របស់ CAMBODIA BEER នឹងប្រព្រឹត្តឡើងនៅចុងសប្តាហ៍នេះដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៦ និង១៧​ ខែមីនា ឆ្នាំ២០២៤។

មហាព្រឹត្តិការណ៍ទាំង ៣ នឹងរៀបចំឡើងនៅទីតាំងរួមមាន៖

១) ខេត្តត្បូងឃ្មុំ៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម ហង្សមាស នឹងធ្វើឡើងនៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅហាងគុយទាវប៉ោយប៉ែត ភូមិខាងលិច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

២) ខេត្តកណ្តាល៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម សាន់ដេ នឹងធ្វើឡើងនៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅភូមិព្រៃទទឺង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

៣) ខេត្តកំពង់ស្ពឺ៖ មហាព្រឹ្តត្តិការណ៍ CAMBODIA គុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី CAMBODIA BEER BOND FOR MORE CONCERT នឹងធ្វើឡើងនៅថ្ងៃទី១៧ ចាប់ពីម៉ោង ៨យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅដីឡូត៍ទល់មុខហ្គារាសសាំង PTT ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បងប្អូនដែលនៅខេត្តត្បូងឃ្មុំ កណ្តាល និងកំពង់ស្ពឺ កុំភ្លេចចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំង​ ៣ ដោយសេរីនាពេលចុងសប្តាហ៍នេះ។

CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់ញាក់សាច់!
ពិសាដោយការទទួលខុសត្រូវ

Share This Post: