វិចិត្រករឥណ្ឌូនេស៊ីគូររូបក្មេងប្រុសម្នាក់នេះ ដើម្បីជាការគោរពដល់ភាពក្លាហានរបស់គាត់ ដែលប្រឆាំងនឹងការរើសអើងសាសនា
រូបគំនូរបង្ហាញពីសេចក្ដីដឹងគុណដល់ក្មេងប្រុស Will Connolly វ័យ ១៧ឆ្នាំ ដែលមានឈ្មោះហៅក្រៅថា Egg Boy កំពុងត្រូវបានគេឃើញមាននៅជុំវិញពិភពលោក។ ជុំវិញនឹងរូបគំនូរទាំងនេះ គឺវាត្រូវបានគូរឡើងបន្ទាប់ពីក្មេងប្រុសជនជាតិអូស្ត្រាលីម្នាក់នេះយកស៊ុតទះផ្ទប់នឹងក្បាលរបស់សមាជិកព្រឹទ្ធសភាម្នាក់ ដោយសារគាត់បាននិយាយថា បញ្ហាដែលមានការបាញ់ប្រហារមកលើវិហារអ៊ីស្លាម ២កន្លែង និងសម្លាប់អ្នកកាន់សាសនាអ៊ីស្លាមជិត ៥០ នៅពេលដែលពួកគាត់កំពុងតែថ្វាយបង្គំព្រះយ៉ាងរង្គាលនេះ គឺដោយសារប្រទេសនូវែលហ្សេឡង់មិនចេះគ្រប់គ្រងជនអន្តោប្រវេសន៍។

ការមើលឃើញរបស់លោក Fraser Anning សមាជិកព្រឹទ្ធសភាម្នាក់នេះ បានបង្ហាញពីភាពរើសអើងលើសាសនាអ៊ីស្លាម ហើយអ្វីដែលក្មេងប្រុស Will Connolly ធ្វើត្រូវបានគេគិតថា ជាសញ្ញាសន្ដិភាព និងប្រឆាំងនឹងអ្នករើសអើងសាសនាអ៊ីស្លាម (Anti-Islamophobia)។ យ៉ាងណាមិញខណៈដែលនៅជុំវិញពិភពលោកកំពុងគោរពដល់ភាពក្លាហានរបស់គាត់ វិចិត្រកររបស់ឥណ្ឌូនេស៊ីមួយចំនួនក៏បានគូររូបរបស់ក្មេងប្រុស Will Connolly (Egg Boy) មិនថាជាលក្ខណបែប memes ឬរូបតំណាងឱ្យការប្រឆាំងនឹងភាពរើសអើង… ដើម្បីជាការគោរពផងដែរ។ យ៉ាងណាមិញមានប្រភពជាច្រើនបាននិយាយថា ទង្វើរបស់ក្មេងប្រុសនេះនឹងមនត្រូបានគេដា់ទោសនោះទេ ហើយក៏មានខ្លះនិយាយថា «វាគ្រាន់តែជាស៊ុត មិនមែនគ្រាប់កាំភ្លើងឡើយ» ៕




អត្ថបទ៖ លីដា
ប្រភព៖ coconuts