PR

បាល់ទះ 4×4 ទូទាំងប្រទេស WURKZ Special Volleyball Cup 4×4​ 2024 ឈានចូលវគ្គប្រកួតនៅគោលដៅទី៤ ខេត្តព្រៃវែងនៅថ្ងៃទី១៦ និង១៧

BY
Naren
March 15, 2024

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស WURKZ Special Volleyball Cup 4×4 2024 នឹងប្រព្រឹត្តឡើងនៅខេត្តព្រៃវែងចុងសប្តាហ៍នេះនៅថ្ងៃទី១៦ និងទី១៧ ខែមីនា ចាប់ពីម៉ោង ៨ព្រឹកតទៅ នៅសាលបាល់ទះ ស.ស.យ.ក. ព្រៃវែង។

គោលដៅទី៤ មណ្ឌលព្រៃវែង នឹងមានក្លិបកីឡាបាល់ទះមកពី ៤ខេត្តក្រុង ដែលចូលរួមប្រកួតដូចជា៖ ព្រៃវែង ភ្នំពេញ កណ្តាល និងស្វាយរៀង។

កាលពីសប្តាហ៍មុន WURKZ Special Volleyball Cup 4×4 2024 គោលដៅទី៣ មណ្ឌលខេត្តកំពង់ចាម បានរកឃើញក្រុមជ័យលាភីលេខ ១ លេខ២ ដែលបានទទួលកៅអីទៅប្រកួតនៅគោលដៅចុងក្រោយ មណ្ឌលរាជធានីភ្នំពេញ រួមមាន៖

• ក្រុមជ័យលាភីលេខ ១ ក្លិបស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ ទទួលបានពានរង្វាន់១, កៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ ១ និងប្រាក់រង្វាន់ ១១លានរៀល

• ក្រុមជ័យលាភីលេខ ២ ក្លិបស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម ទទួលបានកៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ ១ និងប្រាក់រង្វាន់ ៥លានរៀល។
ក្រៅពីនេះភេសជ្ជៈប៉ូវកម្លាំង វើក ក៏មិនភេ្លចឧបត្ថម្ភ ចំណាត់ថ្នាក់លេខ៣ និងលេខ៤ ជាមួយប្រាក់រង្វាន់ ២លានរៀល និង ១លានរៀលដែរ។

ចុងសប្តាហ៍នេះ កុំភ្លេចចូលរួមគាំទ្រការប្រកួតបាល់ទះ 4×4 នៅចុងសប្តាហ៍នេះដោយផ្ទាល់ដោយសេរីនៅសាលបាល់ទះ ស.ស.យ.ក. ព្រៃវែង ឬមើល

ការផ្សាយផ្ទាល់ពីទំព័រផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia

WURKZ បង្កើនថាមពលឥតឈប់ឈរ!

Share This Post: