ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនសង្ស័យទី២ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានចែកចាយវីដេអូការសម្លាប់រង្គាលទៅលើវិហារអ៊ីស្លាមនៅទីក្រុង Christchurch

    BY autoadmin March 20, 2019
    ជនសង្ស័យទី២ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានចែកចាយវីដេអូការសម្លាប់រង្គាលទៅលើវិហារអ៊ីស្លាមនៅទីក្រុង Christchurch

    បុរសវ័យ ៤៤ឆ្នាំ ម្នាក់បានក្លាយជាមនុស្ស ទី២ ដែលត្រូវបានគេចោទប្រកាន់ពីបទចែករំលែកវីដេអូផ្សាយបន្តផ្ទាល់នៃការវាយប្រហារមកលើវិហារអ៊ីស្លាម ២កន្លែង ក្នុងទីក្រុង Christchurch ។ លោក Philip Arps ត្រូវបានចាប់ខ្លួនដោយប៉ូលីសនូវែលហ្សេឡង់ កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ពោលគឺ ៤ថ្ងៃ បន្ទាប់ពីជនល្មើសជនជាតិអូស្រ្តាលី Brenton Tarrant អាយុ ២៨ឆ្នាំ បានធ្វើការបាញ់ប្រហារវិហារអ៊ីស្លាម និងបានសម្លាប់មនុស្ស ៥០នាក់ និងរបួសរាប់សិបនាក់។

    លោក Philip Arps ត្រូវបានគេចោទប្រកាន់ចំនួន ២ករណី ជុំវិញការចែកចាយវីដេអូភេរវកម្មនេះ ហើយរូបគេក៏ត្រូវបានបញ្ជូនឡើងតុលាការក្រុង Christchurch និងត្រូវត្រឡប់មកវិញនៅថ្ងៃ ទី១៥ ខែមេសា។ ក្មេងជំទង់វ័យ ១៨ឆ្នាំ ម្នាក់ក៏ត្រូវបានគេបញ្ជូនទៅតុលាការដែរកាលពីដើមសប្ដាហ៍នេះ ទាក់ទិននឹងការចែកចាយវីដេអូភេរវកម្ម និងសារញុះញង់ឱ្យមានអំពើហិង្សា។

    អត្ថបទ៖ លីដា
    ប្រភព៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​straitstimes

    Share This Post: