ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សេដ្ឋីម្នាក់នេះកំពុងស្វែងរកជំនួយការផ្ទាល់ខ្លួន ប្រាក់បៀវត្ស ៥២,០០០ដុល្លារ ថ្លៃចាយវាយ និងស្នាក់នៅសណ្ឋាគារប្រណីត លើគាត់ទាំងអស់

    BY autoadmin March 22, 2019
    សេដ្ឋីម្នាក់នេះកំពុងស្វែងរកជំនួយការផ្ទាល់ខ្លួន ប្រាក់បៀវត្ស ៥២,០០០ដុល្លារ ថ្លៃចាយវាយ និងស្នាក់នៅសណ្ឋាគារប្រណីត លើគាត់ទាំងអស់

    សេដ្ឋីសង្ហាវ័យ ២៦ឆ្នាំ ម្នាក់កំពុងស្វែងរកជំនួយការផ្ទាល់ខ្លួន ដើម្បីចូលរួមធ្វើដំណើរជុំវិញពិភពលោកជាមួយគាត់ និងដើម្បីពង្រីកមុខជំនួញក្រុមហ៊ុនអេឡិចត្រូនិក និងក្រុមហ៊ុនបង្វឹកពាណិជ្ជកម្មរបស់គាត់។ ក្នុងឆ្នាំកន្លងទៅលោក Matthew Lepre បានចំណាយពេលវេលាក្នុងការស្វែងយល់ពីប្រទេសជប៉ុន ទីក្រុងឌូបៃ ហាវ៉ៃ និងទីក្រុងកំណើតទីក្រុងស៊ីដនី ខណៈតុល្យភាពធនាគាររបស់គាត់កំពុងកើនឡើងជាលំដាប់។ បច្ចុប្បន្នគាត់កំពុងស្វែងរកជំនួយការជាមួយនឹងប្រាក់បៀវត្សប្រចាំ ៥២,០០០ដុល្លារអាមេរិក (តាមបទពិសោធន៍) រយៈពេល ១ឆ្នាំ ដើម្បីជួយកិច្ចការជំនួញរបស់គាត់នៅជុំវិញពិភពលោក។ លើសពីនេះទៅទៀតបន្ថែមពីប្រាក់ខែដែលមានស្រាប់ ការស្នាក់នៅក្នុងសណ្ឋាគារប្រណិត និងថ្លៃធានារ៉ាប់រងសុខភាពនឹងត្រូវបានបូកបន្ថែមទៀត។

    លោក Matthew Lepre បាននិយាយថា បុគ្គលិកថ្មីអាចរំពឹងថា នឹងបានធ្វើដំណើរទៅប្រទេសផ្សេងៗគ្នារៀងរាល់ពីរបីខែម្តង ដូច្នេះពួកគេត្រូវការលិខិតឆ្លងដែនមានសុពលភាពសម្រាប់ឆ្នាំក្រោយ។ ឱកាសនេះនឹងអនុញ្ញាតឱ្យអ្នកដាក់ពាក្យដែលមានសំណាង មានបទពិសោធន៍ជាមួយវប្បធម៌ថ្មីៗនៃប្រទេសទាំងអស់នោះ។ លោក Matthew បាននិយាយថា «ការធ្វើដំណើរខណៈពេលដែលខ្ញុំធ្វើការ បានអនុញ្ញាតឱ្យខ្ញុំរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះរបស់ខ្ញុំ ហើយខ្ញុំចង់ផ្តល់ឱកាសឱ្យនរណាម្នាក់ធ្វើដូចគ្នានេះជាមួយខ្ញុំដែរ។ លោកបាននិយាយថា ប្រភេទមនុស្សដែលល្អឥតខ្ចោះសម្រាប់ការងារនេះ មិនត្រឹមតែត្រូវតែស្រឡាញ់ការធ្វើដំណើរទេ ប៉ុន្តែត្រូវអាចបំពេញភារកិច្ចផ្សេងទៀតបាន ហើយពួកគេគួរតែមានជំនាញកុំព្យូទ័រ ធ្លាប់បានបង្ហាញសមត្ថភាពលើប្រព័ន្ធផ្សព្វផ្សាយ ចេះរៀបចំ មានឆន្ទៈរៀនអ្វីថ្មី និងមានមហិច្ឆតា៕

    អត្ថបទ៖ លីដា
    ប្រភព៖ thesun

    Share This Post: