ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ បង្រ្កាបបានសាច់មាន់ និងគ្រឿងក្នុងមាន់បង្កកប្រមាណជិត ១០០គីឡូក្រាម នៅផ្សារត្រាំកក់ ខេត្តតាកែវ

    BY Khmernote Media March 27, 2024
    មន្ត្រីជំនាញ បង្រ្កាបបានសាច់មាន់ និងគ្រឿងក្នុងមាន់បង្កកប្រមាណជិត ១០០គីឡូក្រាម នៅផ្សារត្រាំកក់ ខេត្តតាកែវ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សាខា ក.ប.ប.ខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រួតពិនិត្យទំនិញនៅផ្សារត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទិសដៅស្វែងរកនិងបង្រ្កាបការចរាចរទំនិញគ្រប់ប្រភេទដែលពុំមានគុណភាព ពុំមានអនុលោមភាព ដែលអាចបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

    តាមលទ្ធផលបញ្ជាក់ដោយមន្ត្រីជំនាញ ក្នុងបេសកកម្មនេះ មន្ត្រីយើងបានធ្វើតេស្តបឋមលើ ណែមសាច់ត្រី និងពពុះសណ្តែក ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នោះទេ យ៉ាងណាមិញបានរកឃើញ និងដកហូត បំណែកសាច់សត្វមាន់និងគ្រឿងក្នុងមាន់បង្កកចំនួន ៤៩ កញ្ចប់ស្មើនឹង ៩៧ គីឡូក្រាម ដែលពុំមានស្លាកសញ្ញានិងកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជាធរមាននោះទេ។

    ដោយមានការសម្របសម្រួលពីលោកអគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. និងការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា និងឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញបានដកហូត រួចដុតកម្ទេចចោលនូវបំណែកសាច់សត្វមាន់និងគ្រឿងក្នុងមាន់បង្កកទាំងនោះ នារសៀលថ្ងៃដដែលផងដែរ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay