ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ចាម ចែកប័ណ្ណសមធម៌ជាង ៧ម៉ឺនប័ណ្ណ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងខេត្តកំពង់ចាម

    BY Khmernote Media March 28, 2024
    អភិបាលខេត្តកំពង់ចាម ចែកប័ណ្ណសមធម៌ជាង ៧ម៉ឺនប័ណ្ណ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងខេត្តកំពង់ចាម

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ប័ណ្ណសមធម៌​ជាង ៧មុឺនប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅក្នុងបរិវេណព្រលានយន្តហោះ ក្នុងស្រុកកំពង់សៀម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ។

    ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាលដោយមិនបង់ថ្លៃ នៅតាមមន្ទីពេទ្យរដ្ឋ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ដូចជា៖ ជនមានពិការភាព ក្មេងកំព្រា និងជនចាស់ជរាគ្មានទីពឹង ព្រមទាំងក្រុមប្រជាពលរដ្ឋជាគោលដៅផ្សេងៗទៀត តាមរយៈកម្មវិធីមូលនិធិសមធម៌ កម្មវិធីសុខាភិបាល និងសេវាពិនិត្យថែទាំផ្ទៃពោះមុន និងក្រោយសម្រាល ការសម្រាលកូនមានសុវត្ថិភាព និងការចាក់វ៉ាក់សាំងបង្ការជំងឺ និងអាហាររូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។

    ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសគ្រួសារដែលកាន់បណ្ណ សមធម៌ និងបណ្ណងាយរងហានិភ័យ សូមទៅទទួលយកសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយពុំមានបង់ថ្លៃសេវាព្យាបាលឡើយ ៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall

    Share This Post:
    MPO4D jitutoto mpo4d Mpoplay