ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរវប្បធម៌រាជធានីភ្នំពេញ ចាប់ផ្ដើមរៀបចំតុបតែង នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីត្រៀមសម្រាប់«សង្រ្កាន្តវត្តភ្នំ»ខាងមុខនេះ

    BY Khmernote Media March 30, 2024
    មន្ទីរវប្បធម៌រាជធានីភ្នំពេញ ចាប់ផ្ដើមរៀបចំតុបតែង នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីត្រៀមសម្រាប់«សង្រ្កាន្តវត្តភ្នំ»ខាងមុខនេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានបង្ហាញពីទិដ្ឋភាពក្រុមការងារ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ រាជធានីភ្នំពេញ ដែលគាំទ្រដោយ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមរៀបចំតុបតែង នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីត្រៀមសម្រាប់សង្រ្កាន្តវត្តភ្នំ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

    សូមជម្រាបជូនថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ២០៖០០យប់។

    នៅក្នុងសង្ក្រាន្តនេះមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និង កម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌ ។

    រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួម កម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំឱ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ ៕

    រូបភាព: សុវណ្ណរតនៈ
    ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post:
    MPO4D jitutoto mpo4d Mpoplay