ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមៗ! ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្តឆ្នាំ២០២៤» រយៈពេល៤ថ្ងៃ នៅតាមបណ្តោយស្ទឹងសៀមរាប

    BY Khmernote Media April 2, 2024
    ត្រៀមៗ! ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្តឆ្នាំ២០២៤» រយៈពេល៤ថ្ងៃ នៅតាមបណ្តោយស្ទឹងសៀមរាប

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមេសាម្សិលមិញនេះ​ នៅបរិវេណសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប បានរៀបចំពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីក្រុមការងាររៀបចំព្រឹត្តិការណសៀមរាបសង្ក្រាន្តក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបចូលរួមផងដែរ។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ នឹងរៀបចំរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាបពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តដំណាក់

    នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធី កម្សាន្តសប្បាយជាច្រើន រួមមាន៖ ការលេងល្បែងប្រជាប្រិយខ្មែរ ការជិះទូកលេងតាមដងស្ទឹង ការវាយកូន ហ្គោលសៀមរាបសង្ក្រាន្ត ការពិព័រណ៍ម្ហូបអាហារ ការទស្សនាផ្សារបណ្តែតទឹក និងការប្រគំតន្ត្រីនាពេលរាត្រី។ល។

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    Share This Post:
    MPO4D jitutoto mpo4d Mpoplay