ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ នឹងបើកតែមួយលើកគត់ បូករួមជាមួយប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ

    BY Khmernote Media April 2, 2024
    ដំណឹងល្អ! ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ នឹងបើកតែមួយលើកគត់ បូករួមជាមួយប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៤។

    ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនថា នៅក្នុងខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិជូនមន្ត្រីរាជការ។ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំដំណាលគ្នាជាមួយនឹងការបើក ប្រាក់បៀវត្សសរុបប្រចាំខែមេសាតែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១ និង លើកទី២ឱ្យបានក្នុងសប្តាហ៍ទី៣នៃខែ ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែ មិថុនា ឆ្នាំ២០២៤ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។

    ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay