ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនមែនចេះតែម៉ាស្សាផ្តេសផ្តាសទេ! បុរសម្នាក់ស្ទះដង្ហើមស្ទើរស្លាប់ ក្រោយម៉ាស្សា-កហើយ

    BY autoadmin March 23, 2019
    មិនមែនចេះតែម៉ាស្សាផ្តេសផ្តាសទេ! បុរសម្នាក់ស្ទះដង្ហើមស្ទើរស្លាប់ ក្រោយម៉ាស្សា-កហើយ

    ម៉ាឡេស៊ី៖ នៅតាមហាងកាត់សក់មួយចំនួនបានបម្រើនូវសេវាកម្មម៉ាស្សាក្បាល ក និងមុខ បន្ថែមទៀត ដើម្បីឲ្យអតិថិជនរបស់ពួកគេទទួលបានអារម្មណ៍ស្រស់ស្រាយ និងស្រួលខ្លួនក្រោយកាត់សក់រួច។ ការម៉ាស្សាទាំងនេះពិតជាអាចផ្តល់គុណប្រយោជន៍សុខភាពសម្រាប់លោកអ្នកមែន ប្រសិនបើសេវាម៉ាស្សាត្រូវបានធ្វើឡើងដោយអ្នកមានជំនាញច្បាស់លាស់នោះ។ ផ្ទុយទៅវិញ បុរសជនជាតិឥណ្ឌារស់នៅក្នុងប្រទេសម៉ាឡេស៊ីម្នាក់ បានរងគ្រោះថ្នាក់ស្ទើរតែស្លាប់ក្រោយទទួលបានសេវាម៉ាស្សាពីហាងកាត់សក់មួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី។ បុរសជាជនរងគ្រោះមានឈ្មោះថា Ajay Kumar និងមានអាយុ ៥៤ ឆ្នាំ។

    ក្នុងថ្ងៃកើតហេតុគាត់បានទៅកាត់សក់ និងទទួលសេវាម៉ាស្សានៅហាងកាត់សក់ ដែលគាត់ធ្លាប់ទៅជាធម្មតា តែខុសត្រង់ថាអ្នកម៉ាស្សាជាបុគ្គលិកថ្មី។ ក្រោយម៉ាស្សា-ករួចស្រាប់តែគាត់មានបញ្ហាថប់ដង្ហើមស្ទើរតែស្លាប់ និងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យវេជ្ជបណ្ឌិតបានឃើញថា គាត់មានរបួសនៅ-កយ៉ាងខ្លាំង ហើយមានសរសៃមួយនៅត្រង់-កបានដាច់ផងដែរទើបធ្វើឲ្យគាត់ស្ទះដង្ហើមដូចនេះ។ ក្រុមវេជ្ជបណ្ឌិតបានព្រមានថា បើអ្នកចង់ទទួលបានសេវាម៉ាស្សាផ្សេងៗ សូមប្រាកដថា អ្នកទទួលសេវានេះពីអ្នកដែលមានវិជ្ជាជីវៈត្រឹមត្រូវទើបគ្មានគ្រោះថ្នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: