ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា សមត្ថកិច្ចអត់មានពេល Prank ជាមួយទេ និងបញ្ជាឱ្យលោក ដែន សូនី តារាល្បីអនឡាញ ចូលខ្លួនមកសារភាពមុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន

    BY Khmernote Media April 4, 2024
    ស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា សមត្ថកិច្ចអត់មានពេល Prank ជាមួយទេ និងបញ្ជាឱ្យលោក ដែន សូនី តារាល្បីអនឡាញ ចូលខ្លួនមកសារភាពមុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកពេញបណ្ដាញសង្គម ក្រោយបែកធ្លាយវីដេអូមួយ ដែលត្រូវបានគេស្គាល់ថា លោក ដែន សូនី តារាល្បីអនឡាញ បានប្រើហិង្សាលើស្រ្តីម្នាក់ដល់ក្នុងបន្ទប់ជួល០១កន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បង្កឱ្យមានការរិះគន់ពីមហាជន ខណៈដែលមហាជនមួយចំនួន បានស្នើសុំចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តីភេទបែបនេះតទៀត។

    បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គម បង្ហោះករណីបុរសម្នាក់ (លោកដែន សូនី) បានប្រើអំពើហិង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល០១កន្លែង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង ៧និង៣០នាទី នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសនោះយកមកសាកសួរនោះហើយ និងបានបញ្ជាឲ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន។

    ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា «សមត្ថកិច្ចយើងខ្ញុំមិនមានពេលPrank ជាមួយទេ។ ខ្ញុំបញ្ជា ផែនព្រហ្មទ័ណ្ឌរួចហើយ»

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay