ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យស្នងការរាជធានី-ខេត្ត បន្តចាត់វិធានការលើល្បែងផ្សងសំណាងដែលគ្មានអាជ្ញាប័ណ្ណ កុំឱ្យងើបឡើងវិញ

BY
srey nuch
April 5, 2024

រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាល និងស្នងការរាជធានី-ខេត្ត បន្តចាត់វិធានការលើល្បែងផ្សងសំណាងដែលគ្មានអាជ្ញាប័ណ្ណ កុំឱ្យងើបឡើងវិញ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖ «ល្បែងផ្សងសំណាងដែលគ្មានអាជ្ញាប័ណ្ណ ថ្វីត្បិតតែយើងបានធ្វើច្រើនរួចហើយ ប៉ុន្តែបច្ចុប្បន្ននេះ ដូចមានការងើបឡើងបន្តិចម្ដងៗឡើងវិញ។ ដូច្នេះ ខ្ញុំសូមស្នើឱ្យស្នងការរាជធានី-ខេត្តទាំងអស់ មេត្តាបន្តយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ក្នុងនោះផងដែរ ត្រូវតែដាក់ទោសទណ្ឌអ្នកដែលប្រព្រឹត្តបទល្មើសនេះសារជាថ្មី ព្រោះកន្លងទៅ អ្នកដែលបើកល្បែងស៊ីសងគ្មានអាជ្ញាប័ណ្ណ គ្រាន់តែណែនាំ អប់រំពួកគាត់ កុំឱ្យបើកបន្តទៀតប៉ុណ្ណោះ ប៉ុន្តែឥឡូវការងារនេះ ដូចមានការងើបឡើងវិញតាមបណ្ដាខេត្តមួយចំនួន អ៊ឹចឹងហើយក៏ខ្ញុំសូមទទូចឱ្យស្នងការរាជធានី-ខេត្ត យកចិត្តទុកដាក់បន្ថែមចំពោះបញ្ហានេះ ៕ សូមស្ដាប់ប្រសាសន៍លម្អិតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខាងក្រោម៖

ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia

Share This Post: