អន្តរជាតិ
សិង្ហបុរីតុបតែងកន្លែងសំខាន់ៗចំនួន ៣០ ជាពណ៌ខៀវ ដើម្បីប្រារព្ធទិវាទឹកពិភពលោក
BY autoadmin
March 23, 2019
ស្ពាន និងទីតាំងដ៏ល្បីល្បាញរបស់សិង្ហបុរីចំនួន ៣០កន្លែង ដូចជា៖ សណ្ឋាគារផ្កាយ ៥ Marina Bay Sands, ឧទ្យាន Gardens by the Bay, អគារ Millennia, អគារ Centennial, កន្រ្តកវិល (Singapore Flyer), ឧទ្យាន Bishan-Ang Mo Kio, ផ្សារ White Sands និងវិថី St Andrew’s… ត្រូវបានគេតុបតែជាពណ៌ខៀវកាលពីថ្ងៃសុក្រ ទី២២ ដើម្បីប្រារព្ធទិវាទឹកពិភពលោក (World Water Day) ឆ្នាំ២០១៩។

ទិវាទឹកពិភពលោកត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ ទី២២ ខែមីនា ហើយវាជាថ្ងៃដែលអង្គការសហប្រជាជាតិបានកំណត់ ដើម្បីអបអរសាទរសារៈសំខាន់នៃនិរន្តរភាពទឹក។ ការរៀបចំទិវាទឹកពិភពលោក គឺដើម្បីប្រមូលផ្តុំសហគមន៍របស់យើង ដើម្បីបង្ហាញពីការដឹងគុណចំពោះទឹក និងពង្រឹងសារៈសំខាន់នៃការប្រើប្រាស់ និងសន្សំសំចៃទឹក៕



អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia