ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បង្ហាញវត្តមានក្នុងពិធីអាពាហ៍ពិពាហ៍កូនស្រីពៅ នៅទីក្រុងហុងកុង​ ថែមទាំងវត្ដមានសែស្រឡាយស្តេចថៃចូលរួមទៀត

    BY autoadmin March 23, 2019
    លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បង្ហាញវត្តមានក្នុងពិធីអាពាហ៍ពិពាហ៍កូនស្រីពៅ នៅទីក្រុងហុងកុង​  ថែមទាំងវត្ដមានសែស្រឡាយស្តេចថៃចូលរួមទៀត

    អាពាហ៍ពិពាហ៍កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន មុនការមកដល់នៃការបោះឆ្នោតទូទៅក្នុងប្រទេសថៃ។ អាពាហ៍ពិពាហ៍នេះធ្វើនៅសណ្ឋាគារ Rosewood ក្នុងសារមន្ទីរសិល្បៈ Victoria Dockside ដែលអាចមើលឃើញពីមាត់ទន្លេ Kowloon ទីក្រុងហុងកុង ដែលប្រព្រឹត្តិធ្វើឡើងកាលពីម្សិលមិញថ្ងៃសុក្រ ទី២២ ខែមីនា។ ក្នុងនោះក៏មានវត្តមានម្ចាស់ក្សត្រីរបស់ប្រទេសថៃ Ubolratana Rajakanya បានអញ្ចើញចូលរួមផងដែរ។

    កាសែត South China Morning Post ក៏បានរាយការណ៍ថា សន្តិសុខនៅសណ្ឋាគារដ៏ប្រណីត ដែលបានបើកទ្វាររបស់ខ្លួនកាលពីសប្តាហ៍មុន គឺមានភាពតឹងតែងជាពិសេសសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់នាង Paetongtarn Ing Shinawatra និងអ្នកបើកយន្តហោះជំនាញលោក Pidok Sooksawas។ ចំណែកលោក ថាក់ស៊ីន ដែលជាឪពុកក៏បានសម្ដែងនូវភាពសប្បាយរីករាយ នៅក្នុងពិធីអាពាហ៍ពិពាហ៍របស់កូនស្រីពៅ ខណៈលោកស្រី យីងឡាក់ ដែលជាប្អូនស្រីក៏មានវត្តមានក្នុងកម្មវិធី៕

    អត្ថបទ៖ លីដា
    ប្រភព៖ straitstimes

    Share This Post: