ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រាប់ទម្លាក់ពីលើយន្តហោះប្រភេទMK82 មួយគ្រាប់ ទម្ងន់ ២៣០គីឡូក្រាម ដែលកប់ចូលរណ្តៅមួយកន្លែងក្បែរមាត់សមុទ្រ ត្រូវបានស៊ីម៉ាក់បន្សាបដោយជោគជ័យ

    BY Khmernote Media April 9, 2024
    គ្រាប់ទម្លាក់ពីលើយន្តហោះប្រភេទMK82 មួយគ្រាប់ ទម្ងន់ ២៣០គីឡូក្រាម ដែលកប់ចូលរណ្តៅមួយកន្លែងក្បែរមាត់សមុទ្រ ត្រូវបានស៊ីម៉ាក់បន្សាបដោយជោគជ័យ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា គ្រាប់បែកទម្លាក់ពីលើអាកាសដែលគេស្គាល់ថាជាប្រភេទ MK82 មួយគ្រាប់បានកប់ចូលជ្រៅក្នុង រណ្តៅមួយកន្លែងក្បែរមាត់សមុទ្រអស់រយៈពេលជាច្រើនឆ្នាំ មានទីតាំងស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអ្នកជំនាញកម្ទេចគ្រាប់របស់អង្គភាពស៊ីម៉ាក់ ធ្វើការបន្សាបប្រកបដោយជោគជ័យ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

    គ្រាប់បែកយន្តហោះប្រភេទ MK 82 ដែលមានទម្ងន់ប្រហែល ២៣០ គីឡូក្រាម ត្រូវបានប្រើប្រាស់ដោយយោធាសហរដ្ឋអាម៉េរិក និង បណ្តាប្រទេសដ៏ទៃផ្សេងៗទៀត ហើយត្រូវបានឃើញដាក់ពង្រាយយ៉ាងទូលំទូលាយនៅតំបន់អាស៊ីអាគ្នេយ៍ អំឡុងសង្គ្រាមវៀតណាម៕

    ប្រភព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay