ព័ត៌មានជាតិ

ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យមកពីអូស្ត្រាលី នឹងផ្ដល់ជូនការវះកាត់ជំងឺរោគស្ត្រី ដល់ស្ត្រី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមិថុនា

BY
srey nuch
April 9, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ដើម្បីធ្វើការវះ កាត់ជំងឺរោគស្ត្រី ជូនស្ត្រីដែលមានវិបត្តិតាមកាលបរិច្ឆេទដូចខាងក្រោម៖

១.ការពិគ្រោះជំងឺរោគស្ត្រី៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤
២.ការវះកាត់រោគស្ត្រី៖ ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារ លាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមាន ទ្វារមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត ជំងឺរោគស្ត្រី ដុំ សាច់ស្បូន ដុំដៃស្បូន ជំងឺលំបាកមានកូនដែលមានលក្ខខណ្ឌតម្រូវការវះកាត់ និងការវះ កាត់ដោយចោះ ម៉ាស៊ីនអង់ដូស្កូប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤

សូមធ្វើការទំនាក់ទំនងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅផ្នែកសម្ភព និងរោគស្ត្រី ឬ តាមរយៈលេខទូរស័ព្ទ087 701 373។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share This Post: