ព័ត៌មានជាតិ

ត្រៀមៗ! អភិបាលខណ្ឌដូនពេញ រៀបចំដាក់ពាងទឹក ដែលបងប្អូនប្រជាពលរដ្ឋសំណូមពរនៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្ត«សង្ក្រាន្តវត្តភ្នំ» រយៈពេល៤ថ្ងៃពេញ

BY
srey nuch
April 11, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន និងទីតាំងទីបញ្ជាការស្រាលរបស់រាជធានីភ្នំពេញ និងខណ្ឌដូនពេញ និងពាងទឹកដែលបងប្អូនប្រជាពលរដ្ឋសំណូមពរ នៅបរិវេណរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

រដ្ឋបាលខណ្ឌដូនពេញ សូមគោរពអញ្ជើញលោកយាយ លោកតា អ៊ុំ ពូ មាមីង បងប្រុស បងស្រី គ្រប់ស្រទាប់យុវវ័យមកចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរគ្រប់ភេទ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ត «សង្ក្រាន្តវត្តភ្នំ» រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

Share This Post: