ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច កោះហៅអាជីវករ ២នាក់ប្តីប្រពន្ធ មកធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់សកម្មភាពទារលុយពីភ្ញៀវទេសចរ ដែលអង្គុយតាមទីសាធារណៈនៅតំបន់ឆ្នេរកែប

    BY Khmernote Media April 12, 2024
    សមត្ថកិច្ច កោះហៅអាជីវករ ២នាក់ប្តីប្រពន្ធ មកធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់សកម្មភាពទារលុយពីភ្ញៀវទេសចរ ដែលអង្គុយតាមទីសាធារណៈនៅតំបន់ឆ្នេរកែប

    ខេត្តកែប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកែប បានឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច បានហៅអាជីវករ ២នាក់ ប្តីប្រពន្ធ មកធ្វើកិច្ចសន្យា អប់រំ ឱ្យបញ្ឈប់សកម្មភាព នាំឱ្យរំខាននិងទារលុយពីភ្ញៀវទេសចរ ដែលអង្គុយនៅទីតាមសាធារណៈតំបន់ឆ្នេរកែប ក្រុងកែប។

    តាមរយៈការបង្ហោះវីដេអូរបស់ ស្នងការដ្ឋាននគរបាលខេត្តកែប បានឱ្យដឹងថា អាជីវករ ២នាក់ ប្តីប្រពន្ធ ដែលជាអាជីវករ លក់ដូរនៅតំបន់ឆ្នេរកែប មានទីលំនៅភូមិកែប ក្រុងកែប ខេត្តកែប បានទទួលស្គាល់កំហុស ពិតជាបានប្រព្រឹត្តកំហុសឆ្គង ទារយកប្រាក់ពីភ្ញៀវទេសចរចំនួន ១ម៉ឺនរៀល ដែលអង្គុយនៅទីតាមសាធារណៈរបស់រដ្ឋ កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ អាជីវករ ២នាក់ ប្តីប្រពន្ធ បានសំណូមពរដល់អាជីវករទាំងឡាយនៅតំបន់ឆ្នេរកែប សូមកុំធ្វើតម្រាប់តាមពួកគាត់ទាំងពីរនាក់អី ៕ សូមទស្សនាវីដេអូលម្អិតដូចខាងក្រោម៖

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay