ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទិដ្ឋាការអេឡិចត្រូនិច និងការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍សំខាន់ៗ បានទាក់ទាញទេសចរបរទេសឱ្យហូរចូលមកវៀតណាមកាន់តែច្រើន

    BY autoadmin March 23, 2019
    ទិដ្ឋាការអេឡិចត្រូនិច និងការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍សំខាន់ៗ បានទាក់ទាញទេសចរបរទេសឱ្យហូរចូលមកវៀតណាមកាន់តែច្រើន

    ការពង្រីកគោលនយោបាយ e-visa ទៅកាន់បណ្តាប្រទេសជាច្រើន រួមទាំងព្រឹត្តិការណ៍សំខាន់ៗដែលបានរៀបចំឡើងនាពេលថ្មីៗនេះ បាននាំមកនូវឱកាសមាសដល់វៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរថែមទៀតចូលមកកាន់ប្រទេសមួយនេះ។ រដ្ឋាភិបាលវៀតណាមបានចេញអនុក្រឹត្យលេខ ១៧ ដោយមានការពិនិត្យឡើងវិញទៅនឹងមាត្រានៃអនុក្រឹត្យលេខ ០៧ ស្តីពីនីតិវិធី ដើម្បីផ្តល់ទិដ្ឋាការអេឡិចត្រូនិច (e-visa) ដល់ជនបរទេសដើម្បីចូលទឹកដីវៀតណាម។

    អនុក្រឹត្យដែលត្រូវបានអនុវត្តក្នុងមូលដ្ឋានសាកល្បងអស់រយៈពេល ២ឆ្នាំ មួយនេះ បានពង្រីកបន្ថែមនូវបណ្តាប្រទេស ដែលអាចរីករាយជាមួយនឹង e-visa ដោយក្នុងនោះរួមមាន៖ ប្រទេសអូស្រ្តាលី ព័រទុយហ្គាល់ បែលហ្ស៊ិក ស្វីស ប្រេស៊ីល និងមិចស៊ីកូ។ រហូតមកដល់ពេលនេះប្រទេសវៀតណាមបានអនុញ្ញាតឱ្យមានទិដ្ឋាការអេឡិចត្រូនិចទៅកាន់ប្រជាពលរដ្ឋពី ៨០ ប្រទេស។ ហើយច្រកព្រំដែនអាកាស ច្រកទ្វារផ្លូវទាំង ១៦ និង ៩ ច្រកសមុទ្រ ត្រូវបានបើកទូលាយឱ្យជនបរទេសចូល និងចេញដោយប្រើទិដ្ឋាការអេឡិចត្រូនិចមួយនេះ។ e-visa បានដើរតួយ៉ាងសំខាន់សម្រាប់វិស័យទេសចរណ៍របស់វៀតណាម ខណៈពួកគេបានធ្វើជាម្ចាស់ផ្ទះ និងបានរៀបចំព្រឹត្តិការណ៍សំខាន់ៗកន្លងមក ដូច្នេះពួកគេរំពឹងថា នឹងសម្រេចគោលដៅទាក់ទាញទេសចរបរទេសពី ១៨ ទៅ ២០លាននាក់ ឱ្យបាននៅឆ្នាំនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ vietnaminsider

    Share This Post: