ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ១លាននាក់ បានមកកម្សាន្ត នៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃ

    BY Khmernote Media April 17, 2024
    ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ១លាននាក់ បានមកកម្សាន្ត នៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃ

    ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ក្នុងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរសរុបចំនួន ២៨៣.៨១៧ នាក់ មកទស្សនាក្នុងខេត្តសៀមរាប ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរបរទេសមានចំនួន ៣.៨១៧ នាក់, ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ១២៥.០០០ នាក់ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ១៥៥,០០០ នាក់។

    សម្រាប់រយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួន ១.២៣៩.៨០៨ នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរបរទេសមានចំនួន ១៦.៨០៨ នាក់ , ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៦៦០.០០០ នាក់ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៥៦៣.០០០ នាក់ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay