ព័ត៌មានជាតិ

កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង ១លាន ៥សែននាក់ក្នុងត្រីមាសទី១ ខណៈចំនួនភ្ញៀវទេសចរចិនមានការកើនឡើង ៤៣ភាគរយ

BY
srey nuch
April 25, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃពុធ ទី២៤ ខែមេសាសប្តាហ៍នេះ បានបញ្ជាក់ថា ក្នុងរយៈពេល ០៣ខែដំបូងនៃឆ្នាំ២០២៤នេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសសរុបចំនួន ១.៥៨លាននាក់ កើនឡើង ២២.៥ភាគរយពីធៀបនឹងចំនួន ១.២៩លាននាក់ក្នុងត្រីមាសទីមួយឆ្នាំមុន។

ក្នុងរបាយការណ៍ខាងលើនេះបានឱ្យដឹងថា ក្នុងចំណោមចំនួនភ្ញៀវទេសចរបរទេសខាងលើ ភ្ញៀវទេសចរចិនដែលមកកាន់ប្រទេសកម្ពុជាក្នុងឱកាសថ្ងៃឈប់ក្នុងអំឡុងខែមករា ដល់ខែមីនាមានចំនួន ១៩០,០០០នាក់ស្មើនឹង ១២ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប កើនឡើង ៤៣ភាគរយពីចំនួន ១៣២,៦៦៥នាក់ក្នុងត្រីមាសទីមួយឆ្នាំ២០២៣។

តាមការបញ្ជាក់ក្នុងរបាយការណ៍ខាងលើ ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសធំបំផុតទីបីរបស់កម្ពុជាក្នុងត្រីមាសទីមួយឆ្នាំនេះ បន្ទាប់ពីថៃ និងវៀតណាម៕

ប្រភព៖ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

Share This Post: