ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនា យកដុំឥដ្ឋការ៉ូឡា គប់កញ្ចក់រថយន្ត

BY
srey nuch
April 26, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៦នាក់។

ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ និង ហិង្សា ដោយចេត (យកដុំឥដ្ឋការ៉ូឡា គប់ កញ្ចក់រថយន្តខាងមុខ) ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថាជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់ រួមមាន៖
១-ឈ្មោះ យឹម សុខហេង ហៅ ហេង ភេទ ប្រុស
២-ឈ្មោះ កង សុជាតិ ភេទ ប្រុស
៣-ឈ្មោះ ថេត សូរិយា ភេទ ប្រុស
៤-ឈ្មោះ យ៉ុន ផានិត ភេទ ប្រុស
៥-ឈ្មោះ រ័ត្ន រិទ្ធី ភេទ ប្រុស
៦-ឈ្មោះ ហាន់ លីសៀង ភេទ ប្រុស។
សម្ភារចាប់យក៖ ម៉ូតូម៉ាក Suzuki next សេ១១០ ពណ៌ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១KH-៧៨៥១។ សម្ភារខូចខាត៖ បែកកញ្ចក់រថយន្តខាងមុខ ចំនួន ០១ ផ្ទាំង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ

Share This Post: