វីដេអូដ៏រន្ធត់នៃការវាយប្រហារដោយអាកាសធាតុអាក្រក់ ខណៈពេលនាវាកម្សាន្ត Viking Sky របស់ន័រវែសមានបញ្ហាម៉ាស៊ីន
កាលពីចុងសប្ដាហ៍មុន នាវាកម្សាន្តរបស់ន័រវែសឈ្មោះ Viking Sky បានធ្លាក់ចូលក្នុងភាពវឹកវរ បន្ទាប់ពីម៉ាស៊ីនរបស់ខ្លួនមានបញ្ហាក្នុងអំឡុងពេលធ្វើដំណើរពីក្រុង Tromso ទៅក្រុង Stavanger។ យោងតាមទីភ្នាក់ងារព័ត៌មាន BBC News បានឱ្យដឹងថា ម៉ាស៊ីនរបស់នាវាកម្សាន្តមានបញ្ហានៅពេលដែលវាចាប់ផ្តើមប៉ះនឹងទឹករលកអំឡុងពេលមានព្យុះដ៏ខ្លាំងមួយ កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា។ ដោយសារតែអាកាសធាតុដ៏អាក្រក់ ធ្វើឱ្យអ្នកដំណើរទាំងអស់នៅលើនាវាចំនួន ១,៣៧៣នាក់ ទទួលរងការភ័យខ្លាចពីការគំរាមកំហែងដល់អាយុជីវិត។

វីដេអូដែលគួរឱ្យភ័យខ្លាចនៃការវាយប្រហារដោយអាកាសធាតុអាក្រក់ ខណៈម៉ាស៊ីនរបស់នាវាមានបញ្ហានេះ បានចាប់ផ្តើមលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រមូលផ្តុំការព្រួបារម្ភពីអ្នកនិយមលេងអ៊ីនធឺរណិតរាប់ពាន់នាក់។ អ្នកដំណើរអាចត្រូវបានគេមើលឃើញតោងទៅនឹងធ្នឹមដើម្បីឱ្យមានតុល្យភាពខ្លួន ខណៈដែលនាវាផ្អៀងពីមួយទៅមួយខាងទៀង។ យ៉ាងណាមិញអ្នកដំណើរទាំង ១,៣៧៣នាក់ ត្រូវបានសង្គ្រោះទាន់ពេលវេលា ប៉ុន្តែពួកក៏មានរបួសផងដែរ ដោយសារព្យាយាមទប់លំនឹងពីរលកធំដែលបង្កដោយអាកាសធាតុអាក្រក់នេះ៕


We’re waiting for evacuation by helicopter #VikingSky #Mayday pic.twitter.com/rqSYaWGi0k
— Alexus Sheppard ?️? (@alexus309) March 23, 2019
អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz