ខ្មែរណូត

ស្វែងរក

  • សង្គម

    ចាប់ពីថ្ងៃនេះទៅ កម្តៅនឹងកើនឡើងវិញ ហើយភ្លៀងក៏ធ្លាក់ជាបន្តបន្ទាប់ផងដែរ

    BY Khmernote Media March 26, 2019
    ចាប់ពីថ្ងៃនេះទៅ កម្តៅនឹងកើនឡើងវិញ ហើយភ្លៀងក៏ធ្លាក់ជាបន្តបន្ទាប់ផងដែរ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ឥទ្ធិពលនៃការប្រសព្វគ្នារវាងសម្ពាធទាប និងសម្ពាធខ្ពស់នៃតំបន់ខ្ពង់រាបចុះខ្សោយ ធ្វើឲ្យកម្រិតទឹកភ្លៀងកក់ខែក៏ធ្លាក់ចុះផងដែរ។ ទន្ទឹមនឹងនេះ កម្តៅនឹងកើនឡើងវិញ ដែលកម្រិតសីតុណ្ហភាពអតិបរមាមានពី ៣៤ ទៅ ៣៧ អង្សាសេ។

    ហើយចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឥទ្ធិពលនៃការប្រសព្វគ្នារវាងសម្ពាធទាប និងសម្ពាធខ្ពស់ បន្តកើតឡើងវិញសារជាថ្មីម្តងទៀត ដែលបណ្តាលឲ្យមានភ្លៀងកើតឡើងវិញជាបន្តបន្ទាប់ ដែលនាំមកជាមួយនូវ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ រីឯសីតុណ្ហភាពជាទូទៅមានពី ៣០-៣៣អង្សាសេ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay