ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតផ្ទះចំនួន ២ខ្នងអស់ទាំងស្រុង ក្នុងខណ្ឌឬស្សីកែវ

    BY Khmernote Media April 30, 2024
    ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតផ្ទះចំនួន ២ខ្នងអស់ទាំងស្រុង ក្នុងខណ្ឌឬស្សីកែវ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង១០៖១០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខ ២៩២ ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះឈើលើថ្មក្រោម ទំហំ០៦ម៉ែត្រ X១១ម៉ែត្រ ចំនួន០១ខ្នង រួមទាំងសម្ភារប្រើប្រាស់អស់ទាំងស្រុងហើយឆេះរាលដាលដល់ផ្ទះឈើ ចំនួន ០១ខ្នងទៀតអស់ទាំងស្រុង រួមទាំងម៉ូតូម៉ាក Viva ពណ៌ខ្មៅចំនួន ០១គ្រឿង ឆេះរោលដល់ជញ្ជាំងផ្ទះវីឡាខូចខាត ២០% និងឆេះរោលដល់ជញ្ជាំងផ្ទះថ្មខូចខាត ១០%។

    នៅម៉ោង១១៖១៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មើនឹង ៤៤ម៉ែត្រគូប,រថយន្តអគ្គិភ័យបុរីវិមានភ្នំពេញចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរហ្គេងស្បឺតចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay